Connect with us

កូវីដ-១៩

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ហូជីមិញ ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការរីក រាលដាល​ជំងឺ​កូ​វី​ដប​ម្លែ​ង​ខ្លួន​ថ្មី

បានផុស

នៅ

ស្ថាន​អគ្គ​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​ជម្រាបជូន​ប្រជាពលរដ្ឋ សិក្ខាកាម​នគរបាលជាតិ និង​និស្សិត​កម្ពុជា​ទាំងអស់ ដែលមាន​វត្ត​មាននៅ​ទីក្រុង ហូជីមិញ និង​តាម​បណ្តា​ខេត្ត​ភាគ​ខាងត្បូង វៀតណាម ឲ្យ​ប្រយ័ត្ន​ចំពោះ​ជំងឺ Delta និង Delta Plus ដែល​កំពុង​រីក​រាលដាល​។

ស្ថាន​អគ្គ​កុងស៊ុល​បញ្ជាក់ថា យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចូលរួម​ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលមក​ប្រទេស​កម្ពុជា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ស្នើ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​អំពី​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី (Delta និង Delta Plus) ដោយ​កុំ​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​ទីកន្លែង​មួយទៀត ប្រសិនបើ​ពុំមាន​ការចាំបាច់ និង​ពន្យារពេល​ការធ្វើដំណើរ​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​អំឡុង​ពេលនេះ ព្រោះ​អាច​បង្ក​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ក្នុងពេល និង​អាច​នាំយក់​ជំងឺ កូ​វី​៨-១៩ ចូលមក​ចម្លង​ក្នុងប្រទេស​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាន​អគ្គ​កុង​ស៊ិ​ក​កម្ពុជា​ក៏បាន​បញ្ជាក់​ផងដែរ​អំពី​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅក្នុង​កិច្ចប្រជុំ​គណៈក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ង​-១៩ តាម​ប្រព័ន្ធ​វីដេអូ កាលពី​ព្រឹក​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ​២០២១ ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​ចំនួន​៦ ចំណុច ដើម្បី​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ទន្ទឹម​នេះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​ស្នើ​បងប្អូន​ទាំងអស់​មេត្តា​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់​បំផុត ដោយ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ឬ​ទឹក​លាងដៃ​កំចាត់​មេរោគ​ឲ្យ​បាន​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព (២​ម៉ែត្រ​) និង​ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល និង​សារាចរ​ណែនាំ​លេខ​១៦ របស់​រដ្ឋាភិបាល​វៀត​ណា​ម ដាក់​ឲ្យ​អនុវត្ត​នៅ​ទីក្រុង​ហូជីមិញ ចាប់ពី​ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ​២០២១ (​រយៈពេល ១៥​ថ្ងៃ​) ដើម្បី​ប្រយុទ្ធប្រឆាំង​ការី​រក​រាលដាល នៃ​ជំងឺ កូ​វីដ​-១៩ ស្តីពី​ការហាម​ជួបជុំគ្នា លើស ពី ២​នាក់ នៅ​ទីសាធារណៈ ការ​ហាម​ចេញពីផ្ទះ​ក្នុងករណី​មិនចាំបាច់​ជាដើម ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​បំផុត និង​ត្រៀមខ្លួន​ក្នុងការ​ផ្តល់​កិច្ចសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

បើ​តាម​ស្ពាន​អគ្គ​កុងស៊ុល បើ​មាន​បញ្ហា សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​៖ (+84) 2838292751 និង​លោក ព្រីង សុខ កុងស៊ុល ០៣៩ ៩៥៥៦៣៧៧៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម