Connect with us

កូវីដ-១៩

មន្ត្រី​ជំនាញ​ព្រំដែន​ចាំ​យាម កំពុង​ផ្តោត​ការ​យក​ចិត្តទុកដាក់​ខ្ពស់​លើ​ការ​តេស្ត​រហ័ស​ស្វែងរក​មេរោគ​កូវី​ដ ប​ម្លែ​ង​ថ្មី​ប្រភេទ​ដែល​តា

បានផុស

នៅ

កោះកុង​ ៖ លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម អះអាង​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា រូបលោក ក៏ដូចជា​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​តំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម កំពុង​ផ្តោត​ការ​ខិតខំ​យ៉ាងខ្លាំង​លើ​ដំណើរការ​ធ្វើតេស្ត​រហ័ស​ចំពោះ​អ្នកបើកបរ​រថយន្ត​ឆ្លងដែន​មក​កម្ពុជា ដើម្បី​ទប់ស្កាត់​មេរោគ​ប​ម្លែ​ង​ថ្មី​ប្រភេទ​ដែល​តា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ខុសពី​ច្រកទ្វារព្រំដែន​ខេត្ត​របស់​កម្ពុជា ​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ​ទេ ជាក់ស្តែង មន្ត្រី​មាន​សមត្ថកិច្ច​ជំនាញ​ដែល​ឈរជើង​ប្រចាំការ​នៅ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​នឹង​កំពុង​ខ្នះខ្នែង​យ៉ាង​ខ្លាំង​លើ​វិធានការ​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ក្នុង​តំបន់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​។

​លោក សុវណ្ណ ប៊ុនធឿន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ថ្លែងថា តប​នឹង​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការឯកភាព​របស់លោក​ស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​។ រូបលោក ផ្តួចផ្តើម​កែសម្រួល​ទីតាំង​យក​សំណាក​ធ្វើតេស្ត​រហ័ស​ចំពោះ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ឆ្លងដែន​ចូលមក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដប​ម្លែ​ង​ប្រភេទ​ថ្មី​។

លោក សុវណ្ណ ប៊ុនធឿន សង្កត់ធ្ងន់​ដែរ​ថា មូលហេតុ​ដែល​មាន​ការ​សាងសង់​ជា​រោង​ថ្មី កន្លែង​អង្គុយ​រក្សា​គម្លាត និង​ដំឡង​ទូ​សុវត្ថិភាព​យក​សំណាក​ធ្វើតេស្ត​រហ័ស​នៅ​ពេល​នេះ រៀបចំឡើង​ក្នុង​បំណង ដើម្បី​បញ្ចៀស​កត្តា​ហានិភ័យ​ខ្ពស់​ពី​ការ​ចម្លងជំងឺ​កូ​វីដ​១៩​ប្រភេទ​(​ដែល​តា​)​មកពី​ប្រទេស​ថៃ​បូករួម​នឹង​ទីតាំង​មុន​មាន​លក្ខណៈ​តូចចង្អៀត​ផង​នោះ​។

​បើ​តាម​លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម មេរោគ​ជំងឺ​កូ​វីដ​បំ​ម្លែ​ង​ថ្មី​ប្រភេទ​ដែល​តា ជា​មេរោគ​ដ៏​កាច​សាហាវ ហើយ​ងាយ​ឆ្លង​លឿន​ណាស់ ដូច្នេះ​ស្មារតី​ខ្ពស់​លើ​កិច្ចការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ចាំបាច់​កែសម្រួល​ទីតាំង​យក​សំណាក​ឱ្យ​ល្អ​ប្រសើរឡើង​បន្ថែម​។

ដំណើរការ​រៀបចំ​កែសម្រួល​ទីតាំង​ថ្មី​បម្រើ​ការ​យក​សំណាក​ធ្វើតេស្ត​រហ័ស​លើ​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេសជិតខាង វា​ជា​ចលករ​ដ៏​សំខាន់​ធានា​បាន​សុវត្ថិភាព​ដល់​មន្ត្រី​សមត្ថកិច្ច និង​គ្រូពេទ្យ​ពាក់ព័ន្ធ​ប្រចាំការ​នៅ​តំបន់​ច្រកទ្វារ​ព្រំដែន​ផ្ទាល់​តែម្តង ខណៈ​បច្ចុប្បន្ន​ពួកគាត់​ងាយ​រងគ្រោះ​ពី​ការឆ្លង​មេរោគ​ជំងឺ​កូ​វីដ​១៩​។

វិធានការ​តេស្ត​រហ័ស​ទៅលើ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ពី​ប្រទេស​ថៃ​មក​ខេត្តកោះកុង ប្រទេស​កម្ពុជា គិត​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា ដល់​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រកទ្វារ​ព្រំដែន​ចាំ​យាម បាន​តេស្ត​រហ័ស​រក​ជំងឺ​កូ​វីដ​១៩​លើ​មនុស្ស​សរុប​ប្រមាណ​១.៣២៩​នាក់​ហើយ ក្នុងចំណោម​នោះ មាន​១០​នាក់​រកឃើញ​ថា មាន​វិជ្ជមាន​កូ​វីដ​១៩​ដោយ​បញ្ជូន​ទៅ​អាជ្ញាធរ​នៅ​ព្រំដែន​ហាត​ឡិច​យក​ទៅ​ពិនិត្យ និង​ព្យាបាល​បន្ត​នៅ​ប្រទេស​កំណើត​របស់​ពួកគេ​។

៤​ទៅ​៥​ថ្ងៃ​ចុងក្រោយ​នេះដែរ មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​ទទួល​ពលករ​ខ្មែរ​ប្រមាណ​២​ទៅ​៤​នាក់ ក្រោម​កិច្ចសហការ​សម្របសម្រួល​ពី​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ព្រំដែន​ដោយ​រង់​ភាគី​មន្ត្រី​កម្ពុជា​រង់ចាំ​ទទួលយក​ពួកគាត់​ធ្វើតេស្ត​រហ័ស និង​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅ​មណ្ឌល​កម្រិត​២​អតីត​សាលាខេត្ត​ចាស់​។

រាល់​ព្រំដែន​គោក សុទ្ធសឹងតែ​កងកម្លាំង និង​មន្ត្រី​ជំនាញ អាច​គ្រប់គ្រង​តាមដាន​ល្បាត​រក​ពលករ​ឆ្លងដែន​ចូលមក​កាន់​កម្ពុជា​បាន​ស្ទើរតែ​១០០​ភាគរយ​ហើយ​។

ប៉ុន្តែ​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ គឺ​ព្រំ​ដែនទឹក ពិបាក​គ្រប់គ្រង​តាម​ពិនិត្យ​ល្បាត​ណាស់​ខណៈ​រដូវវស្សា​ចូល​មកដល់​បែបនេះ​។ ទោះបី​យ៉ាងណា មន្ត្រី​ជំនាញ បេ្ត​ជ្ញា​ចិត្ត​អនុវត្ត​តប​នឹង​សេចក្តី​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ប្រទេស និង​ថ្នាក់​ខេត្ត​អោយបាន​ម៉ឺងម៉ាត់​បំផុត​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម