Connect with us

កូវីដ-១៩

គណៈកម្មការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ សម្រុក​ចាក់​វ៉ាក់សាំង​ជូន​ដល់​ពលរដ្ឋ​នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ

បានផុស

នៅ

ភ្នំពេញ​ ៖​ គណៈកម្មការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​នឹង​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ជា​បន្តបន្ទាប់​ដើម្បី​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។

ការ​សម្រុក​ចាក់​វ៉ាក់សាំង​នៅ​ខេត្ត​ជាប់​ព្រំដែន​នេះ​ដោយសារ​បច្ចុប្បន្ន​នេះ​ខេត្ត​ទាំងនោះ​កំពុង​មាន​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ពិសេស​ជំងឺ​កូ​វីដ​បំប្លែង​ខ្លួន​ថ្មី​ដែល​តា​ ដែល​ឆ្លង​ទៅលើ​អ្នកដំណើរ​មកពី​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​គណៈកម្មាការ​ចាក់​វ៉ាក់សាំង​បច្ចុប្បន្ន​នេះ ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បាន​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ​។ ​ចំណែក​ខេត្តបាត់ដំបង​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​គ្រោង​នឹង​បើក​យុទ្ធ​ចាក់​នៅ​ថ្ងៃទី​១២​កក្កដា​ឆ្នាំ​២០២១​ខាងមុខនេះ​។

ក្នុង​នោះ​ ខេត្តបាត់ដំបង​នឹង​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង​ចាប់ពី​ម៉ោង​៧​និង​៣០​នាទី​ដល់​ម៉ោង​១២​និង​ពេល​រសៀល​ចាប់ពី​ម៉ោង​១​និង​៣០​នាទី​ដល់​ម៉ោង​៤ រសៀល​នៅ​តាម​ទីតាំង​ចំនួន ៨​កន្លែង​។

ចំណែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នឹង​ចាក់​ចាប់ពី​ថ្ងៃទី​១២​រហូតដល់​ថ្ងៃទី​២៦​កក្កដា​សម្រាប់​ដូ​ស​ទី​១​និង​ដូ​ស​ទី​២​ចាប់ពី​ថ្ងៃទី​២៧​ ខែកក្កដា ​រហូតដល់​ថ្ងៃទី​៩ ​ខែសីហា​ ឆ្នាំ​២០២១ ​នៅ​តាម​ទីតាំង​ចំនួន​២៣​កន្លែង​។

ក្រៅ​ពី​នេះ​នៅ​ថ្ងៃទី​១២ ​កក្កដា​ខាងមុខ​នេះ​ដែរ ​ខេត្តកំពង់ធំ​នឹង​បើ​ក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​តាម​ស្រុក​ចំនួន​៤​រួមមាន​ស្រុក​សន្ទុក ស្រុក​បារាយ ស្រុក​តាំងគោក​និង​ក្រុង​ស្ទឹងសែន​នៅតាម​ទីតាំង​ចំនួន​៣៧​កន្លែង​។

យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​បាន​ពង្រីក​វិសាលភាព​ដល់​ចំនួន​១៨​ខេត្ត​ហើយ​ក្នុងចំណោម​រាជធានី​ខេត្ត​ទាំង​២៥​​ ក្នុង​នោះ​រួមមាន​នៅ​ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យ ប៉ៃលិន ខេត្តព្រៃវែង ខេត្តសៀមរាប​ខណៈ​រាជ​ធានី​ភ្នំពេញ​បាន​បិទ​បញ្ចប់​យុទ្ធនាការ​កាលពី​ថ្ងៃ​ទៅ​០៨​កក្កដា​ឆ្នាំ​២០២១​បូក​ទាំង​ខេត្តកំពង់ធំ បាត់ដំបង​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​គ្រោង​នឹង​ចាក់​នៅ​ថ្ងៃទី​១២​កក្កដា​ខាងមុខនេះ។

ក្រសួងសុខាភិបាល​បានឱ្យដឹងថា​ គិត​ចាប់ពី​ថ្ងៃទី​១០​ខែ​កុម្ភៈ​ រហូតមកដល់​ត្រឹម​ថ្ងៃទី​០៩​កក្កដា​ឆ្នាំ​២០២១​នេះ​មាន​ពលរដ្ឋ​បាន​ចាក់​វ៉ាល់​សាំង​នៅ​ទូទាំងប្រទេស​ចំនួន​៤៧៩៣១៩៧ នាក់​ស្មើនឹង​៤៧.៩៣​ភាគរយ​ធៀប​នឹង​គោលដៅ​១០​លាន​នាក់ ៕​

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម