Connect with us

កូវីដ-១៩

GMAC ស្នើកាត់បន្ថយថ្ងៃធ្វើ​ចត្តា​ឡីស័ក មកនៅត្រឹម ៧ ថ្ងៃ ក្រោមហេតុផលមួយ

បានផុស

នៅ

សមាគម រោងចក្រកាត់ដេរកម្ពុជា ដែលហៅកាត់ថា GMAC បានស្នើទៅរាជរដ្ឋាភិបាលកាត់បន្ថយចំនួនថ្ងៃនៃការធ្វើចត្តាឡីស័កពី១៤ថ្ងៃមកនៅត្រឹម៧ថ្ងៃវិញ ដោយសារកម្មករនិយោជិត បានចាក់វ៉ាក់សាំងបាន២ដូសហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើរសុំនេះត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២១នេះតាមប្រព័ន្ធVideo Conferenceក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថានៅក្នុងសំណើរបស់សមាគមរោងចក្រកាត់ដេរនោះបានលើកឡើងថា វិស័យឯក​ជន បើបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២ដូសហើយ គួរកាត់បន្ថយពីការធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅ​៧ថ្ងៃវិញហើយវិស័យឯកជនពេលនេះក៏មានឧបករណ៍សម្រាប់ធ្វើតេស្តរហ័សរកកូវីដ-១៩ ចំនួន៧០ម៉ឺនតេស្តហើយដែរ ដែល​ការចំណាយ ជាបន្ទុករបស់រោងចក្រឬក្រុមហ៊ុន។

ពួកគាត់ជឿជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចំនួន២ដូសហើយ បើឆ្លងកូវីដ-១៩ ក៏វាមានលក្ខណៈស្រាលដែរ មិនធ្ងន់ធ្ងរពិបាកក្នុងការព្យាបាលនោះទេ។

អង្គប្រជុំក៏បានលើកឡើងថា ការអនុវត្តនៃការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ ត្រូវតែប្រែលប្រួលមិនត្រូវអនុវត្តដូចពេលដែលយើងមិនទាន់បានចាក់វ៉ាក់សាំងនោះទេ។

ជាក់ស្តែងនៅពេលនេះភ្នំពេញបានចាក់វ៉ាក់សាំងដូសទី២បញ្ចប់ហើយ។ដូច្នេះយើងគួរតែកែប្រែការអនុវត្តវិធានមួយចំនួន មិនគួរនៅរក្សាដដែលនោះទេ។

ជាមួយគ្នានោះអង្គប្រជុំក៏បានពិភាក្សាគ្នាអំពីការដាក់ឲ្យដំណើរការការ ព្យាបាលតាមផ្ទះ និងយន្តការឆ្លើយតបចំពោះការងារនេះផងដែរ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ២២ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៤៧ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម