Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ បញ្ជាទិញឧបករណ៍តេស្តរហ័សជិត ១ ម៉ឺនសម្រាប់ធ្វើតេស្តដល់មន្ត្រីរាជការ​

បានផុស

នៅ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជា​ទិញ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ (Rapid Test) ប្រមាណ ​៧​ ពាន់ Kits សម្រាប់​ប្រើប្រាស់​តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង និង ​ការដ្ឋាន​ចាំបាច់​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ពី​របៀប​ធ្វើតេស្ត​រហ័ស ​(Rapid Test) ជូន​ដល់​មន្ត្រីរាជការ​ជា​ជន​បង្គោល​ទាំង​ ២៥ រាជធានី​-​ខេត្ត លោក កែន រដ្ឋា អគ្គនាយក​ នៃ​អគ្គនាយក​រដ្ឋបាល និង​ ហិរញ្ញវត្ថុ នៃ​ក្រសួង​សាធារណការ និង​ ដឹកជញ្ជូន ឲ្យ​ដឹង​ថា ​ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិ​បាល និង ​ក្រសួងសុខាភិបាល ក្នុង​ការ​ស្វែងរក​ប្រភព​ចម្លង និង ​អាច​មាន​លទ្ធភាព​កាត់ផ្ដាច់​ឫស​គល់​មេរោគ​កូវីដ​-១៩​ នេះ ប្រកបដោយ​ប្រសិទ្ធភាព​ ក្រសួង​ បាន​បញ្ជា​ទិញ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​(Rapid Test) ​ប្រមាណ​ ៧ ​ពាន់ Kits​ សម្រាប់​ប្រើប្រាស់​តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង និង ​ការដ្ឋាន​ចាំបាច់​មួយ​ចំនួន​។

លោក​បន្ត​ថា​ ក្រសួង​ បាន​ធ្វើតេស្ត​រហ័ស​ជូន​បុគ្គលិក​មន្ត្រីរាជការ មន្ត្រី​បច្ចេកទេស​តាម​ការដ្ឋាន និង​អ្នកបើកបរ នៅ​ពេល​ចុះ​បំពេញបេសកកម្ម​តាម​ការដ្ឋាន និង ​មុន​ចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​មួយ​ចំនួន​រួច​មក​ហើយ​។

បន្ថែម​ពី​នេះ ក្រសួង​ ក៏បាន​បញ្ជា​ទិញ និង ​បម្រុង​ទុក​ឱសថ​ចិន​ (LIANHUA QINGWEN JIAONANG)​ មួយ​ចំនួន សម្រាប់​ផ្តល់​ជូន​ដល់​បុគ្គលិក​មន្ត្រីរាជការ​ណា​ដែល​មាន​ហានិភ័យ​ឆ្លង ឬ​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ប្រើប្រាស់​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា បញ្ហា​ជំងឺ​កូវីដ​-១៩ នេះ ​មិនមែន​ជា​បញ្ហា​របស់ ​កម្ពុជា ​តែ​ឯង​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​ប្រឈម​ជា​សកល​របស់​ប្រជាជន​នៅ​ក្នុង​ពិភពលោក​ទាំងមូល​។ នា​ពេល​បច្ចុប្បន្ន ជំងឺ​កូវីដ ក្នុង​កម្ពុជា​យើង​ ក៏​នៅតែ​បន្ត​រីក​រាលដាល និង​ រកឃើញ​ករណី​ឆ្លង​ថ្មី​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែល​បាន​ផ្ទុះឡើង និង​ មិនទាន់​អាច​បិទ​បញ្ចប់ ហើយ​អត្រា​អ្នក​ឆ្លង​ថ្មី​ជា​រៀង​រាល់​ថ្ងៃ នៅតែ​បន្ត​រក​ឃើញ​ក្នុង​កម្រិត​ខ្ពស់ ដែល​នេះ​ជា​កង្វល់ និង ​ក្តីបារម្ភ​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា ហើយ​តម្រូវ​ឲ្យ​យើង​គ្រប់គ្នា​ត្រូវ​ចូលរួម ដើម្បី​កាត់បន្ថយ​ការ​ឆ្លង និង ​អាច​បិទ​បញ្ចប់​ការ​រីក​រាលដាល​ជា​ស្ថាពរ​ផង​ដែរ​។

លោក បាន​លើក​ឡើង​ទៀត​ថា ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី​ ៩ ខែ​កក្កដា ឆ្នាំ​ ២០២១​ នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្រសួង​សាធារណការ និង ​ដឹកជញ្ជូន ដែល​អាច​ផ្គត់​ផ្គង់​ដោយ​ខ្លួនឯង​ក្នុង​ការទិញ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​-១៩ (Rapid Test) និង ​អាច​ផ្គត់ផ្គង់​ទៅ​អង្គភាព​ក្រោម​ឱវាទ​ផ្សេងទៀត​ផង​ដែរ​។

ក្រសួង ​បាន​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​របៀប​ធ្វើតេស្ត​រហ័ស​ (Rapid Test) លើក​ទី ​១ កាលពី​ថ្ងៃ​ទី​ ១៧ ខែ​មិថុនា ឆ្នាំ​ ២០២១ ដល់​ជន​បង្គោល​ជា​មន្ត្រីរាជការ​តាម​បណ្តា​អគ្គនាយកដ្ឋាន និង​ អង្គភាព​ថ្នាក់​ជាតិ​ចំនួន ៣៥ ​នាក់​ ហើយ​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​ ២​ នេះ មាន​សិក្ខាកាម​ជា​មន្ត្រីរាជការ​ នៃ​មន្ទីរ​សាធារណការ និង​ ដឹកជញ្ជូន​រាជធានី​-​ខេត្ត ចូលរួម​សរុប​ប្រមាណ ​៧០ ​នាក់ សរុប​ទាំង​ពីរ​លើក បាន ១០៥ នាក់​។

លោក​អគ្គនាយក​ បាន​បញ្ជាក់​ថា គោលបំណង ​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវ​បាន​រៀបចំឡើង​ក្នុង​ន័យ​ចែករំលែក និង​ លើកកម្ពស់​ចំណេះដឹង​ឲ្យ​បាន​ទូលំទូលាយ​អំពី​មូលដ្ឋានគ្រឹះ​ នៃ​ការ​ការពារ​ខ្លួន ការ​ត្រួតពិនិត្យ និង​ ការ​ឆ្លង​មេរោគ​កូវីដ​-១៩ ព្រមទាំង​របៀប​ នៃ​ការ​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​-១៩ (Rapid Test) ស្របតាម​អនុសាសន៍​ណែនាំ​របស់ ​ប្រមុខ​រាជរដ្ឋាភិបាល និង ​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​ ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ចម្លង​ត​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ក្នុង​ពេល​បំពេញការងារ ឬ​ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​សកម្មភាព​ផ្សេងៗ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម