Connect with us

កូវីដ-១៩

ខេត្តបន្ទាយមានជ័យ អនុញ្ញាត​ឱ្យ​ធ្វើពិធីបុណ្យសពអ្នកកើត​កូវីដ ទ្រង់ទ្រាយតូច ពេលជូនដំណើរ គ្រួសារត្រូវរក្សាគម្លាត

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១១ ខែកក្កដានេះ បានធ្វើការអនុញ្ញាតឱ្យ ធ្វើពិធីបុណ្យសព ទ្រង់ទ្រាយតូចក្នុងគ្រួសារចំពោះ អ្នកកើតជំងឺកូវីដ១៩​ ពេលជូនដំណើរយកសពទៅបូជា តែក្រុមគ្រួសារត្រូវធ្វើការរក្សាគម្លាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអាចារ្យ ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាបានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថានៅថ្ងៃនេះ មានអ្នកជម្ងឺកូវីដ១៩ ចំនួន៤នាក់បានស្លាប់ ហើយបញ្ជូនមកឈាបនដ្ឋានសាធរណៈ នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីបូជាសពនៅរសៀលដល់យប់នេះ។

ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ៤៨ នាក់ មានក្មេងចាស់ប្រុសស្រី អាយុ ចាប់ពី ២០ ដល់ ៨០ ឆ្នាំ។
លោកអាចារ្យ ប្រាក់ សុភ័ត បានបន្តថា អាជ្ញាធរមិនអនុញ្ញាតឱ្យតម្កល់និងធ្វើបុណ្យឬពិធីខាងសាសនាឡើយគឺបញ្ជូនទៅបូជាភ្លាមៗ អ្នកកាន់សាសនាព្រះពុទ្ធ ចំណែកអ្នកកាន់សាសនា យេស៊ូ អ្នកកាន់សាសនាអ៊ីស្លាមគេយកទៅបញ្ចុះ តែរហូត​មកដល់ពេលនេះរដ្ឋបាលខេត្តអនុញ្ញាតឱ្យគ្រូពេទ្យធ្វើកិច្ចរយៈពេលខ្លី ទ្រង់ទ្រាយតូចនិងរក្សាគម្លាតឆ្ងាយគ្នាផងដែរ នោះ ជាវិធានការបង្ការ ការពារនូវការចម្លងមេរោគកូវីដ១៩៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម