Connect with us

កូវីដ-១៩

យកសំណាកនគរបាល ជាង ២០០ នាក់ មាន២ នាក់វិជ្ជមាន​កូវីដ១៩

បានផុស

នៅ

ក្រុមការងារជំនាញ និងសហការី ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមាន​ជ័យ នៅល្ងាចថ្ងៃទី ១១ ខែកក្កដា បានចុះយកសំណាកមន្ត្រីកងកម្លាំងនគរបាលតាមព្រំដែន៤វរៈចំនួន ២១៤នាក់ទៅពិនិត្យ រកឃើញអ្នកកើតកូវីដ១៩ ចំនួន ២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុង៤វរះមានវរៈ ៨៩១ មានអ្នកកើតកូវីដ១៩​មានម្នាក់ និងម្នាក់ទៀតមកពី វរៈ៩១១ ក្នុងនោះក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននគរបាលទាំង៤វរៈដែលជាប់
ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមវរៈរៀងៗ ខ្លួនឲ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័កស្នងការ នឹងចាត់វិធានការ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានសុខាភិបាលនេះ។

នគរបាលណាមិន អនុវត្ត កាតព្វកិច្ច ល្មើសនិងវិធានសុខាភិបាល នឹងត្រូវវិន័យលោកសង្ឃឹម យ៉ាង មុតមាំ ថានគរបាលទាំងអស់ និងចូលរួម អនុអនុវត្តយ៉ាងយកចិត្តទុកដាក់និង អនុវត្ត នូវ វិធានការ ការពារ របស់ រាជរដ្ឋាភិបាល និង តាមការណែនាំ របស់ ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ផងដែរ។

លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បានឧបត្ថម្ភ ថវិកាចំនួន ៦០០.០០០រៀល ជាការលើកទឹកចិត្ត ដល់កងកម្លាំង ក្នុងម្នាក់ៗទទួលបានថវិកា ៣០០.០០០រៀល អ្នកមានវិជ្ជមានកូវីដ .១៩ ហើយក្រុមគ្រូពេទ្យនាំយកទៅធ្វើការព្យាបាលតាមបច្ចេកទេសសុខាភិបាលអស់ហើយផងដែរ៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម