Connect with us

កូវីដ-១៩

អគ្គស្នងការដ្ឋាននគរបាលជាតិបន្តធ្វើតេស្តរហ័សដល់មន្រ្តីនគរ បាលចេញ-ចូលបំពេញភារកិច្ចប្រចាំថ្ងៃ

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តធ្វើតេស្តរហ័សរកវិរុសកូវីដ១៩ដល់មន្រ្តីនគរបាលដែលមានភារកិច្ចចេញ-ចូលបំពេញការងារប្រចាំថ្ងៃដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ការយកសំណាកធ្វើតេស្តរហ័សនេះបានធ្វើឡើងនៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១នេះនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិខណៈបានចាប់ផ្តើមជាលើកដំបូងកាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើតេស្តរហ័សទៅលើមន្ត្រីនគរបាលជាតិនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការអង្អុលដឹកនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសហគមន៍។

ផ្អែកតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ការយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ដល់មន្រ្តីនគរបាល ដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ច ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានអនុវត្តរៀងរាល់មួយសប្តាហ៍ម្តង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ចំពោះមន្ត្រីនគរបាល ដែលពិនិត្យឃើញវិជ្ជមានមេរោគកូវីដ-១៩ តាមរយៈការយកសំណាក់ធ្វើតេស្តិ៍រហ័សនេះ ត្រូវបានបញ្ជូនទៅធ្វើនៅម៉ាស៊ីនធំឬ PCR តេស្ត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល មុនបញ្ជូនទៅសម្រាកព្យាបាលនៅទីកន្លែងដែលបានកំណត់។

ក្រៅពីការអនុវត្តទៅមន្ត្រីនគរបាលនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្រុមការងារការិយាល័យសុខាភិបាលនៃស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ បានរៀបចំទីតាំងធ្វើតេស្តរហ័ស​បន្តទៀត ដល់មន្ត្រីគ្រប់រូបដែលមកបំពេញការងារនៅស្នងការដ្ឋា​នគរបាលរាជធានីភ្នំពេញ​ ក្នុងគោលបំណងស្វែងរកអ្នកវិជ្ជមានកូវីដ១៩​ និងចូលរួមបង្ការ​ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ចំណែកនៅស្នងការតាមបណ្តាខេត្តក៏មានការធ្វើតេស្តរកកូវីដ១៩នេះដែរដូចជាស្នងការខេត្តបន្ទាយមានជ័យ ស្នងការខេត្តបាត់ដំបង និងមន្ត្រីនគរបាលកំពុងឈរជើងយាមកាមនៅតាមបន្ទាត់ព្រំដែនផងដែរ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម