Connect with us

កូវីដ-១៩

អភិបាលខេត្ត​រតនគិរី ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីត​១៩ ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​

បានផុស

នៅ

រតនគិរី ៖ រដ្ឋបាល​ខេត្ត​រតនគិរី នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ បាន​ចាប់​ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តរតនគិរី​ទាំងមូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្ត​រតនគិរី លោក ថង ស​វុន បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ក្រុម​គ្រូពេទ្យ ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​ទីតាំង​វិទ្យាល័យ​សម្តេច​ឪ សម្តេចម៉ែ ស្ថិតក្នុង​ក្រុង​បាន​លុង​ខេត្តរតនគិរី ក្រោម​ការរៀបចំ ដោយ​រដ្ឋបាលខេត្ត ដោយ​ធ្វើឡើង​នៅ​ចំនួន ២​ទីតាំង សម្រាប់​ប្រជាពលរដ្ឋ ដែល​បានមក​ទទួល​ការចាក់​វ៉ាក់សាំង គឺ​នៅ​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ និង​នៅ​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត និង​នៅតាម​បណ្តា​ស្រុក​មួយចំនួនទៀត ដោយ​ធ្វើ​ឡើងជា​បន្តបន្ទាប់ ដើម្បី​បន្សាំ​ទៅនឹង​ស្ថានភាព នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម