ធ្ងន់ធ្ងរពេក! មន្ទីរពេទ្យមួយនៅ ថៃ បង្ខំចិត្តជួលកុងតឺន័រដាក់សាកសពអ្នកជំងឺស្លាប់ដោយកូវីដ ថៃ បង្ខំចិត្តជួលកុងតឺន័រដាក់សាកសពអ្នកជំងឺស្លាប់ដោយកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ធ្ងន់ធ្ងរពេក! មន្ទីរពេទ្យមួយនៅ ថៃ បង្ខំចិត្តជួលកុងតឺន័រដាក់សាកសពអ្នកជំងឺស្លាប់ដោយកូវីដ

បានផុស

នៅ

មន្ទីរពេទ្យ Sanam Thammasa នៅប្រទេសថៃ កំពុងជួបស្ថានភាពកូវីដធ្ងន់ធ្ងរទៅៗ ហើយបង្កឲ្យមានមនុស្សស្លាប់កាន់តែច្រើនឡើងៗនៅក្នុងមន្ទីរពេទ្យ រហូតដល់បង្ខំចិត្តជួលកុងតឺន័រធ្វើជាបន្ទប់ដាក់សពបន្តកន្ទុយគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជាមានករណីស្លាប់​អ្នកជំងឺនៅតាមផ្ទះក៏ដោយ ប៉ុន្តែ​គ្រប់​អ្នកជំងឺ​ស្លាប់ដោយសារ​កូវីដ ​ត្រូវ​តែ​បញ្ជូនទៅធ្វើ​កោសល្យវិច័យ​នៅទីនេះដែរ។ ជាលទ្ធផលធ្វើឲ្យខាងមន្ទីពេទ្យ​មិន​មាន​កន្លែងដាក់សព​គ្រប់គ្រាន់ និង​កន្លែង​បញ្ចុះ​សព​ដូចគ្នា។ ដូច្នេះហើយ​ទើបមន្ទីពេទ្យ Sanam Thammasa ត្រូវប្រញាប់ជួលកុងតឺន័រ បន្ថែមទៀត​ សំរាប់ដាក់សពយកទៅបូជា។

សារព័ត៌មាន Channel One News បាន​រាយការណ៍​ពី​កិច្ច​សម្ភាសន៍​លោក​សាស្ត្រាចារ្យ Thursday Per Udom នាយក​មន្ទីរពេទ្យ Sanam Thammasa ដោយ​លោក​បាន​និយាយ​ថា​ មន្ទីរពេទ្យ​ទទួលខុស​ត្រូវ​ចំពោះការទទួលសាកសព ដែលបានស្លាប់នៅតំបន់​កណ្ដាល​ដែល​មាន​សពពី ១០ ទៅ ២០ ភាគរយ​ពី​ខាង​ក្រៅ និង​ត្រូវបានគេរកឃើញថា ទទួល​មរណភាព​ដោយ​​ជំងឺ​កូវីដ។ សព​ត្រូវ​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​រយៈពេល ៣ ទៅ៥ ថ្ងៃ​ ដែល​នេះ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ខ្វះ​បន្ទប់​ដាក់​សព ​ដូច្នេះ​ទើប​មន្ទីរពេទ្យ​ត្រូវការ​ជួលកុងតឺន័រ​មក​ទៀត។

ទោះ​យ៉ាង​ណា​ នៅពេល​ខាង​មន្ទីពេទ្យ​ទាក់ទងទៅ​ទាក់ទងសាច់ញាតិអ្នកស្លាប់ដើម្បីងាយស្រួលបូជា ហើយពួកគេទាំងនោះ​មិន​អាច​យក​សាកសព​បានទេ ​ព្រោះពួកគេត្រូវឃុំខ្លួន អ្នកខ្លះមិនបាន​នឹង​មើល​មុខ​សព​ដែល​ជា​សាច់ញាតិ​បាន​ផង។ ដូច្នេះ​ហើយ​ទើប​មន្ទីរពេទ្យ​ចាំបាច់​ត្រូវ​ជួល​កុងតឺន័របន្ថែម​ទៀត​ ដើម្បី​ប្ដូរ​ទៅជា​បន្ទប់​ដាក់​សព​ដែលស្លាប់បន្តគ្នានេះវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖kapook

ចុចអាន៖ថៃ ប្រកាសរកឃើញអ្នកឆ្លងថ្មី ៩,៣១៧ករណី និងស្លាប់ ៨៧នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

នយោបាយ៧ ម៉ោង មុន

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

កូវីដ-១៩៩ ម៉ោង មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services