Connect with us

កូវីដ-១៩

ស្គាល់អត្តសញ្ញាណអ្នកជំងឺ​កូវីដ​វ័យជាង ៤០ ឆ្នាំស្លាប់ ក្នុងមន្ទីរពេទ្យខេត្តបន្ទាយមាន​ជ័យ

បានផុស

នៅ

បុរសជនជាតិខ្មែរ មានឈ្មោះ បូរ សត់ អាយុ ៤៦ ឆ្នាំ មុខរបរជាជាងមាស រស់នៅក្នុងភូមិ ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺកូវីដ១៩។

ក្រុមគ្រូពេទ្យខេត្ត មិត្តភាព កម្ពុជា ជប៉ុនមង្គលបូរី បានប្រាប់អ្នកសារព័ត៌មានថា អ្នកជំងឺបានចូលសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ នៅម៉ោង ០៨៖៣០ នាទីយប់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ ហើយបានស្លាប់នៅវេលាម៉ោង ០១៖២០ នាទីថ្ងៃ ទី ១៤ ខែកក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមកាវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺ មានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ បណ្តាលមកពីការរលាកសួត ស្រួចស្រាវ ធ្ងន់ធ្ងរដោយសារតែវីរុសកូវីដ១៩ វាយលុក។

លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាមានជ័យបានឱ្យដឹងថា សពត្រូវបានរៀបចំតាមលក្ខណៈបច្ចេកទេសនៃការណែ នាំរបស់ក្រសួងសុខាភិបាល​និងការកំណត់​របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសព នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង៕ អត្ថបត្ថ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម