ថៃ ដល់ដំណាក់កាលអ្នកជំងឺកូវីដដេកចាំគ្រែពេទ្យនៅជិតធុងសំរាម ក្រោយទើបជួលកុងតឺន័រដាក់សព
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ថៃ ដល់ដំណាក់កាលអ្នកជំងឺកូវីដដេកចាំគ្រែពេទ្យនៅជិតធុងសំរាម ក្រោយទើបជួលកុងតឺន័រដាក់សព

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា ប្រជាជនថៃជាច្រើននាក់បានក្រាលកន្ទេលដេកជាមួយគ្នានៅក្រោមតង់ដ៏ធំមួយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកខ្លះទៀតដេកនៅផ្ទាល់ដី ដែលពោរពេញទៅដោយទឹកស្អុយហូរចេញពីលូ និងជិតធុងសំរាម ដែលមានសំរាមហៀរចេញនៅខាងក្រៅធុង ។

ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា រូបភាពទាំងនោះ គឺជាអ្នកជំងឺកូវីដ ១៩ កំពុងដេកជាមួយគ្នារង់ចាំគ្រែពេទ្យព្យាបាល នៅជាប់មន្ទីរពេទ្យមួយលើផ្លូវ Rama 2 ។

កន្លងមក មន្ទីរពេទ្យ Sanam Thammasa នៅប្រទេសថៃ កំពុងជួបស្ថានភាពកូវីដធ្ងន់ធ្ងរទៅៗ ហើយបង្កឲ្យមានមនុស្សស្លាប់កាន់តែច្រើនឡើងៗនៅក្នុងមន្ទីរពេទ្យ រហូតដល់បង្ខំចិត្តជួលកុងតឺន័រធ្វើជាបន្ទប់ដាក់សពបន្តកន្ទុយគ្នា ។

បើទោះបីជាមានករណីស្លាប់​អ្នកជំងឺនៅតាមផ្ទះក៏ដោយ ប៉ុន្តែ​គ្រប់​អ្នកជំងឺ​ស្លាប់ដោយសារ​កូវីដ ​ត្រូវ​តែ​បញ្ជូនទៅធ្វើ​កោសល្យវិច័យ​នៅទីនេះដែរ ។ ជាលទ្ធផលធ្វើឲ្យខាងមន្ទីពេទ្យ​មិន​មាន​កន្លែងដាក់សព​គ្រប់គ្រាន់ និង​កន្លែង​បញ្ចុះ​សព​ដូចគ្នា ។ ដូច្នេះហើយ​ទើបមន្ទីពេទ្យ Sanam Thammasa ត្រូវប្រញាប់ជួលកុងតឺន័រ បន្ថែមទៀត​ សំរាប់ដាក់សពយកទៅបូជា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sanook

ចុចអាន ៖ ធ្ងន់ធ្ងរពេក! មន្ទីរពេទ្យមួយនៅ ថៃ បង្ខំចិត្តជួលកុងតឺន័រដាក់សាកសពអ្នកជំងឺស្លាប់ដោយកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services