Connect with us

កូវីដ-១៩

មន្ទីរពិសោធន៍ ខេត្តព្រះសីហនុ មានសមត្ថភាពធ្វើសំណាកបាន ៥០០ ក្នុង១ថ្ងៃ

បានផុស

នៅ

មន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ១៩ មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានចាប់ផ្ដើមដំណើរការកាលពីដើមខែឧសភា ហើយកំពុងបន្តដំណើរការពិនិត្យសំណាក គឺមានសមត្ថភាពរកសំណាកអ្នកជំងឺកូវីដ១៩ ប្រមាណ ៥០០ ក្នុង១ថ្ងៃ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងថា ដោយសារតែខ្វះសម្ភារមិនគ្រប់គ្រាន់ទើបមានសំណាកមួយចំនួននៅតែបន្តផ្ញើទៅភ្នំពេញនៅឡើយទេ ខណៈឯកឧត្តម អភិបាលខេត្តកំពុងបញ្ជាទិញសម្ភារតេស្តពីក្រៅប្រទេសដើម្បីឱ្យមន្ទីរពិសោធន៍នេះដំណើរការដោយរលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានមានប្រសាសន៍ថា មន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ពេលបើកដំណើរការដំបូងក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមមានម៉ាស៊ីនពិសោធន៍ និងសម្ភារៈពិសោធន៍សម្រាប់ពិសោធន៍បានតែចំនួន ២.០០០សំណាកតែប៉ុណ្ណោះ ដោយសារតែខេត្តព្រះសីហនុ មានការផ្ទុះនូវជំងឺកូវីដ-១៩ មានទំហំធំ តម្រូវការវិភាគជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានចំនួនច្រើន។

លោកអភិបាលខេត្តបានបន្តថារដ្ឋបាលខេត្ដបាននិងកំពុងបញ្ជាទិញសម្ភារៈវិភាគសំណាករកកូវីដ ១៩បន្ថែមទៀតដើម្បីឱ្យមន្ទីរពិសោធន៍នេះដំណើរការដោយរលូន។

លោកវេជ្ជបណ្ឌិត ផេង សេច័ន្ទគ្រឹះស្នា អ្នកសម្រប សម្រួលរួម នៃមន្ទីរពិសោធន៍ខេត្តព្រះសីហនុ បានឱ្យដឹងថាមន្ទីរពិសោធន៍នេះ មានបុគ្គលិកចំនួន ១០នាក់ ដើម្បីបម្រើសេវាពិសោធន៍ជំងឺទូទៅ ពិសេសជំងឺកូវីដ-១៩៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម