Connect with us

កូវីដ-១៩

លោក​នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួលសង្កែ​ទី២ម្នាក់ ​បាន​ស្លាប់​ដោយសារ​កូវីដ១៩

បានផុស

នៅ

ភ្នំពេញ ៖ លោកនាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទួលសង្កែ​ទី២ម្នាក់ បានទទួល​មរណភាព​ដោយសារ​ជម្ងឺ​កូ​វីដ​១៩ នេះបើតាម​លោក​ជា ពិសី គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹង។

លោកជា ពិសី បាន​ឲ្យ​ដឹងថា “ក្នុង​នាម គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ រួមទាំង ក្រុមគ្រួសារ ខ្ញុំ​ពិតជា​មាន​សេចក្ដី​រន្ធត់​ក្នុង​ចិត្ត​យ៉ាង​ពន់ពេក ក្រោយពី​ទទួលបាន​ដំណឹង​ថា លោក​អនុសេនីយ៍ឯក ជា សុគន្ធ នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ទួល​សង្កែ​ទី​២ បានទទួល​មរណភាព​ដោយសារ​ជម្ងឺ​កូ​វីដ​១៩​។ នេះ​ជាការ​បាត់បង់​នូវ​មន្ត្រី​នគរបាលជាតិ ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព និង​បទពិសោធន៍ ក្នុង​ការងារ​បំរើ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​ខ្ញុំ​ក៏​សូម​សម្ដែង​នូវ​មនោសញ្ចេតនា​សោកស្ដាយ​ប្រកបដោយ​ការ​សោកសង្រេង​យ៉ាងខ្លាំង និង​សូម​ចូលរួម​រំលែក​សេចក្ដី​មរណភាព​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយនឹង គ្រួសារ​សព​ផង ជា​ចុងក្រោយ សូម​បួងសួង​អោយ ដួង​វិញ្ញាណក្ខន្ធ របស់លោក ឆ្ពោះទៅកាន់​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ”៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម