Connect with us

កូវីដ-១៩

បិទ​ធនាគារ​ ACLEDA សាខា​ខេត្ត​កំពង់ស្ពឺ បណ្ដោះ​អាសន្ន​​ទាំង​យប់ ​ក្រោយរក​ឃើញ​បុគ្គលិក​​វិជ្ជមាន​កូវីដ១៩

បានផុស

នៅ

រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​ ជូន​ដំណឹង​អំពី​ការ​បិតផ្អាកជាបណ្ដោះអាសន្ននៅទីតាំងអគារ​ ធនាគារ​ អេស៊ីលីដា​ (​ACLEDA) សាខា​ខេត្តកំពង់ស្ពឺ​ ទាំង​យប់​ ដោយសារមានបុគ្គលវិជ្ជមាន​ កូវីដ-១៩​ បាន​ចេញ-ចូលទីនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានផ្អាកបណ្តោះអាសន្ន ធនាគារអេស៊ីលីដា សាខា​ខេត្ត​កំពង់ស្ពឺ ស្ថិត​ក្នុងភូមិសំណង់ សង្កាត់​រកាធំ ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ ដែល​មាន​ការ​ឆ្លង​រាល​ដាល​ជម្ងឺកូវីដ-១៩ ចាប់ពីយប់ថៃ្ងទី១៦​ ដល់​ ថៃ្ង​ទី២៩​ ខែ​កក្ដដា​ ឆ្នាំ២០២១​ ដោយ​សារ​មានបុគ្គលវិជ្ជមាន​ កូវីដ-១៩​ បានចេញ-ចូល​ ប៉ះពាល់ជា​មួ​យ​នឹងបុគ្គលិក​ បម្រើការ​នៅ​ទីនោះ​ ។

នាយប់ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២១នេះ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បាន​ដឹក​នាំ​កម្លាំ​ចុះ​ត្រួត​ពិនិត្យ លើ​កិច្ច​ការងារ​ផ្អាក​បណ្តោះ​អាសន្ន ធនាគារ អេស៊ីលីដា សាខាខេត្តកំពង់ស្ពឺ ដែល​មាន​បាន​ពាក់ព័ន្ធ​ការ​ឆ្លង​រាល​ដាលនៃជំងឺ​កូវីដ-១៩ តាម​សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ លេខ ១៣៤/២១ សសរ ។

មន្ត្រីសាលាក្រុងច្បារមន បានអះអាងថា នេះជាករណីឆ្លងក្នុងសហគមន៍ ដែល​រាជរដ្ឋាភិបាល​កំពុង​មាន​ការ​ព្រួយបារម្ភ និងចាត់វិធានការជាបន្តបន្ទាប់ ។ដូច្នេះ​សូមបងប្អូន​មេត្តា​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​គ្រប់ៗ​គ្នា ​និង​អនុវត្តតាមវិធានការ «៣កុំ ៣ការពារ» កុំបីខាន ដើម្បី​ក្រុមគ្រួសារ និង​មនុស្ស​ជា​ទីស្រលាញ់ ៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៥៧ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម