Connect with us

កូវីដ-១៩

អាជ្ញាធរខេត្តបន្ទាយមានជ័យ​​សែនក្រុងពាលី បញ្ចុះបឋមសិលា​កសាងឈាបនដ្ឋានបូជាសព​អ្នកជំងឺកូវីដ១៩

បានផុស

នៅ

នៅល្ងាចថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីបានធ្វើពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាកសាងឈាបនដ្ឋាន(ឬប៉ាឆា) បូជាសពអ្នកជំងឺកូវីដ១៩ និងពិធីប័ង្សុកូូលរួមឧទ្ទិសដល់វិញ្ញាណក្ខន្ធសព នៅមជ្ឈមណ្ឌលឈាបនដ្ឋាន បូជានិងបញ្ចុះសព នាភ្នំបាក់ភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ​មានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រធានគណកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអោម ចន្ថា អភិបាលរងខេត្ត ជាប្រធានអនុគណកម្មការបូជាសពអ្នកជម្ងឺកូវីដ១៩ និងមន្ត្រី អ្នកពាក់ព័ន្ធអាចារ្យនិងនិមន្តព្រះមន្ត្រី ព្រះសង្ឃធ្វើពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាកសាងឈាបនដ្ឋានបូជាសពអ្នកជម្ងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យនិងពិធីប័ង្សុកូលរួមឧទ្ទិសដល់វិញ្ញាណក្ខន្ធសព។

មន្ត្រីអាជ្ញាធរបានឲ្យដឹងថា យោងការណៃនាំថ្មីពីរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ បានឲ្យរដ្ឋបាលខេត្តកសាងឈា​បនដ្ឋានរឹងមាំបេតុងតែម្តង ហើយសំណង់ត្រូវមានស្ថាបត្យកម្មខ្មែរ ព្រមទាំងមាននិយាមស្តង់ដារផងដែរសម្រាប់​សពអ្នកជម្ងឺកូវូដ.១៩ ដែលជាពលរដ្ឋខ្មែរ កាន់ព្រះពុទ្ធសាសនាត្រូវបូជា។

រីឯសពពលរដ្ឋខ្មែរមានសែស្រឡាយចិន វៀតណាម សពខ្មែរឥស្លាម សពខ្មែរគ្រីស្ទានកាន់សាសនាយេស៊ូ ឬជនបរទេសដែលចង់បញ្ចុះ ត្រូវអនុញ្ញាតឱ្យបញ្ចុះតាមទំនៀមប្រពៃណីពួកគេ។ ក្នុងនោះអាជ្ញាធរខេត្តក៏បានផ្តល់ដីក្នុងតំបន់រួមខាង​លើ ដោយចែកជាប្លុកឲ្យតំណាងសមាគមឬសហគមន៍ខ្មែរ ចិន, ខ្មែរ វៀតណាម,ខ្មែរឥស្លាម និងខ្មែរគ្រីស្ទានចាត់ចែង​កប់សពអ្នកជម្ងឺកូវីដ១៩ របស់ពួកគេ។

បើតាមអនុគណកម្មការបូជាសពអ្នកជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យឲ្យដឹងថាការពង្រាបទីតាំងត្រូវសាងសង់ឈាបនដ្ឋានឬប៉ាឆានិងកន្លែងត្រូវសាងសង់បានធ្វើរួចហើយ ប៉ុន្តែថវិកាសាងសង់នឹងអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភ ក្នុងនោះលោកឆាន់ ប៊ុនឆាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ ថានឹងរួមចំណែកជួយផងដែរ។

យោងអនុគណកម្មការបូជាសពនៃកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យបាននឹងកំពុងរៀបចំអភិវឌ្ឍន៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធទីតាំងឈាបដ្ឋានសពអ្នកជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យឲ្យបានសមស្របនិងសមរម្យ។
ក្រុមការងារនៃអនុគណកម្មការ ដៃគូពាក់ព័ន្ធបាននឹងកំពុង​រៀបចំ​ឈូសឆាយ​ពង្រាប ចាក់ដី​ ស្ថាបនាផ្លូវ​ ដាំបង្គោលនិងរៀបប្រព័ន្ធភ្លេីង​ បង្គន់់អនាម័យ លើកផ្ទាំងអប់រំបរិស្ថាន ផ្ទាំងអប់រំពីជម្ងឺកូវីដ១៩ ដាក់ភ្លើងបំភ្លឺឡេីងទៅកាន់​ មជ្ឈ​មណ្ឌលឈាបនដ្ឋានបូជាសព​បញ្ចុះសព​អ្នកជម្ងឺកូវីដ១៩។ ហើយពេលនេះ ត្រូវកសាងឈាបនដ្ឋានថ្មីធ្វើពីបេតុង ហើយជាស្ថាបត្យកម្មខ្មែរផង។

ត្រៀមកសាង បុស្បុកតម្កល់ពុទ្ធរូប ,កសាងរោងឬអគារស្នាក់និងធ្វើការរបស់ក្រុមការងារ ពង្រាបដីនិងចាក់កំទេចថ្មសម្រាប់ចំណត់យានយន្តក្រុមការងារ យានយន្តភ្ញៀវនិងគ្រួសារនៃសព ការពង្រាបដីពី៣ទៅ៥ហិចតា នៅតំបន់សក្ការៈដ្ឋាននិងរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដោយជម្ងឺកូវីដ១៩ និងជម្ងឺកាចសាហាវនៅខេត្តជាដើម។

នាឱកាសធ្វើពិធីប័ង្សុកូលរួមជានិមិត្តរូបដោយថ្នាក់ដឹកនាំខេត្តនិងគ្រសារនៃសព នាល្ងាចថ្ងៃទី១៩ខែកក្កដានេះ គឺចំពេលដែលអនុគណកម្មការខេត្ត ត្រូវជូនដំណើរចុងក្រោយសពអ្នកជម្ងឺកូវីដ១៩ ចំនួន៤ នាក់។ ពោលគឺការជូនដំណើរសព​៤នាក់នេះ នាំឲ្យសពអ្នកជម្ងឺកូវីដ១៩ក្នុងខេត្តបន្ទាយមានជ័យកើនដល់៦៧នាក់ ហើយ៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម