Connect with us

កូវីដ-១៩

អ្នកស្លាប់ដោយសារកូវីដ​ភាគច្រើន​ជាមនុស្សវ័យចាស់ ហើយខ្លះ​មិន​បានដឹងខ្លួន​ថាឆ្លងកូវីដ

បានផុស

នៅ

ក្រសួងសុខាភិបាល កំពុងសិក្សាឱ្យបានច្បាស់លាស់ អំពីអត្តសញ្ញាណអ្នកស្លាប់ដោយសារ​ជំងឺ​កូវីដ​១៩​ នៅទូទាំងប្រទេស ខណៈដែលការស្លាប់ បានកើត​ឡើង​រៀង​រាល់​ថ្ងៃ​ក្នុង​ចន្លោះ​ពី ២០ ទៅ​៣០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា អ្នកស្លាប់​មួយ​ចំនួនធំ គឺជាមនុស្សដែលមានវ័យចំណាស់ ហើយប្រសិនបើពួកគាត់រស់នៅតាមជនបទ ភាគ​ច្រើន​គឺគាត់មិនដឹងថាខ្លួនថាឆ្លងកូវីដនោះឡើយ ដោយ​គ្រាន់តែគិតថា ជាជំងឺផ្ដាយសាយធម្មតា ហើយ​ថា ខ្លួន​នៅ​តែ​ផ្ទះ​មិន​បាន​ដើរ​ទៅ​ណា។

លោកស្រី ឱ វណ្ណឌីន អះអាងថា ចំណុចនេះហើយ ដែលធ្វើឱ្យពួក​គាត់​យល់ខុស មិនទៅស្វែង​រក​សេវា​ព្យា​បាល ឬធ្វើតេស្តឱ្យបានទាន់ពេលវេលា ទុកទាល់តែដល់ដំ​ណាក់​កាលធ្ងន់ធ្ងរ​បាន​ទៅ​ពេទ្យ​។

របាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ មានករណីស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ចំនួន ១ ១៤៩ នាក់ អ្នក​ឆ្លង ៦៨ ៧៩៧ និង​ជាសះស្បើយ ៦១ ០៣៩ នាក់៕

ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម