Connect with us

កូវីដ-១៩

សាសនិកឥស្លាម​និងសាសនិកគ្រិស្តជាង​២០០នាក់ឆ្លងជំងឺ កូវីដ-១៩ភាគច្រើន​នៅត្បូងឃ្មុំ

បានផុស

នៅ

នៅក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះមានសាសនិកឥស្លាម និងសាសនិកគ្រិស្តនៅទូទាំងប្រទេសចំនួន​២០៦នាក់បានឆ្លងជំងឺកូវីដ-១៩ក្នុងនោះកំពុងព្យាបាល១៣៨ នាក់ជាសះស្បើយ៦២ នាក់ និង​ស្លាប់ចំនួន៦នាក់ភាគច្រើននៅខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍ថា ក្នុងចំណោមឆ្លងកូវីដ១៩ ចំនួន២០៦នាក់ក្នុងនោះសាសនិកឥស្លាម ចំនួន ២០៣ នាក់ និងសាសនិកគ្រិស្តចំនួន ៣ នាក់។

សាសនិកឥស្លាមកំពុងព្យាបាល ១៣៥ នាក់ និងសាសនិកគ្រិស្តចំនួន ៣ នាក់។ អ្នកជាសះស្បើយសរុបចំនួន ៦២ នាក់និងចំនួនអ្នកស្លាប់ចំនួន ៦នាក់ជាសាសនិកឥស្លាម។ លោក បានបន្ថែមថាសាសនិកឥស្លាមនិងសាសនិកគ្រិស្តជាង២០០នាក់ឆ្លងជំងឺកូវីដ-១៩ មាននៅខេត្តកណ្តាលមានសាសនិកឥស្លាម២៦នាក់ កំពុងព្យាបាលនាក់១ នាក់ជា២២ ស្លាប់៣ នាក់។

ខេត្តកំពតមានឆ្លងចំនួន២៤នាក់ក្នុងនោះសាសនិកឥស្លាមចំនួន២១នាក់កំពុងព្យាបាល២១នាក់និងសាស និកគ្រឹស្តចំនួន៣នាក់កំពុងព្យាបាល៣នាក់។

ខេត្តរតនគីរីមាន២នាក់ជាសាសនិកឥស្លាមជា១នាក់។ខេត្តព្រះវិហារមានសាសនិកឥស្លាមចំនួន១២ នាក់កំពុងព្យាបាល៧ នាក់ជាសះស្បើយ៤ នាក់និងស្លាប់១ នាក់។ខេត្កោះកុងមានសាសនិកឥស្លាមចំនួន៥៣ នាក់កំពុងសម្រាកពេទ្យ២២ នាក់ជាសះស្បើយ៣០ នាក់និងស្លាប់១ នាក់។

ខេត្តមណ្ឌលគីរីមានសាសនិកឥស្លាម១៧ នាក់ជាទាំង១៧ នាក់។ខេត្តត្បូងឃ្មុំមានសាសនិកឥស្លាមចំនួន ៧០​នាក់កំពុងព្យាបាល៦៤ នាក់ជា៥ នាក់និងស្លាប់១នាក់១ នាក់។ខេត្តកំពង់ចាមមានសាសនិកឥស្លាម២ នាក់ជាង២នាក់។

គួរបញ្ជាក់ថាក្នុងរយៈពេល៦ខែនេះដែរមានព្រះសង្ឃព្រះពុទ្ធសាសនាចំនួន ២៣៩អង្គបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះកំពុងព្យាបាល ចំនួន ១៧១ អង្គជាសះស្បើយ ចំនួន ៦៦អង្គ និងសុគតចំនួន២អង្គ ផងដែរ៕អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម