Connect with us

កូវីដ-១៩

ផ្ទះបិទខ្ទប់ជាច្រើនខ្នងក្នុងសង្កាត់វត្តគរ ទទួលបានអំណោយមនុស្សធ៌មរបស់សម្តេច ស ខេង

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងសង្កាត់វត្តគរ ដែលត្រូវបានក្រុមគ្រូពេទ្យ និងអាជ្ញាធរធ្វើការបិទខ្ទប់រយៈកាលកន្លងមក ដោយសារតែពាក់ព័ន្ធនិងជំងឺកូវីដ-១៩ ត្រូវបានក្រុមការងារមនុស្សធ៌មនាំយកអំណោយទៅចែកជូនដើម្បីជួយសម្រាលដល់ជីវភាពប្រចាំថ្ងៃដែលកំពុងជួបការលំបាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារមនុស្សធ៌មរបស់សម្តេច ស ខេង ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល អ្នកដំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាផ្ទាល់សម្តេច ស ខេង និងជាប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងចៅសង្កាត់ជាច្រើនរូប បានចុះទៅជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយទៅ ចែកជូនប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលកំពុងត្រូវបានបិទខ្ទប់ ក្នុងនោះរួមមាន អង្ករ ទឹកត្រី ទឹកសុីអុីវ មី ទឹកបរិសុទ្ធ និង ត្រីខ។

នៅតាមផ្ទះនីមួយៗ ឯកឧត្តម ច័ន្ទ សុផល ក៏បានផ្តាំផ្ញើអោយបងប្អូន ប្រជាពលរដ្ឋ ត្រូវអនុវត្តន៍ បីកុំ និង បីការពារ អោយបានគ្រប់ៗគ្នា ដើម្បីជៀសអោយផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕

ដោយ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម