Connect with us

កូវីដ-១៩

ប្រធានផ្សារបើកយុទ្ធនាការ​​បាញ់ថ្នាំ​សម្លាប់មេរោគ​នៅផ្សារ​ហ៊ុយឡេង

បានផុស

នៅ

លោកហ៊ុយ ឡេង ម្ចាស់ផ្សារហ៊ុយឡេងជោគជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រោយពីផ្ទុះកូវីដ១៩​ក្នុងផ្សារហ៊ុយឡេងរបស់លោករួចមក ក្នុងនោះមានអាជីវករ វិជ្ជមាន៤នាក់ ក្រោយពីពិនិត្យនិងធ្វើតេស្តរហ័សរួចមក។

លោកប្រធានផ្សារបានបើកយុទ្ធនាការបាញ់សម្លាប់មេរោគក្នុងផ្សារទាំងមូលនិងត្រៀមឲ្យអាជីវករចូលលក់ដូរវិញជាធម្មតាបានតែត្រូវធ្វើតេស្តរួចរាល់លើកទី២សិន។ ម្ចាស់ផ្សារហ៊ុយឡេងជោគជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងនៅព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហ៊ុយ ឡេងបន្តថាក្នុងកាលៈទេសៈដ៏លំបាកនេះ សូមបងប្អូនអាជីវករលក់ក្នុងផ្សារហ៊ុយឡេងទាំងអស់នាំគ្នាបន្តការពារខ្លួនឲ្យបានហ្មត់ចត់ដោយអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឲ្យបានខ្ជាប់ខ្លួនផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីក្រុមជំនាញកូនចៅលោកបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ទីតាំង ពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ ក្នុងផ្សារនិងនៅជុំវិញផ្សាររួចមក លោកសង្ឃឹមថាជម្ងឺកូវីដកូវីដ.១៩នេះនិងរលាយចេញពីផ្សារនេះជាមិនខានឡើយ។

ហើយការបេីកយុទ្ធនាការ ចុះបាញ់ថ្នាំសម្លាប់មេរោគ ក្នុងផ្សារនេះដើម្បីបង្កើនអនាម័យបរិស្ថាន និងឲ្យបរិយា​កាសល្អនិងដើម្បីចូលរួមចំណែកទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ពេលដែលមេរោគកូវីដ១៩ កំពុងរីករាល​ដាលខេត្តបន្ទាយមានជ័យ ហើយការបាញ់ថ្នាំនេះអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការសុវត្ថិភាពដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ពិសេសបាញ់សម្លាប់ ជម្ងឺកូវីដ​១៩​ឲ្យវាវិនាសហិនហោចចេញពីខេត្តបន្ទាយមានជ័យតែម្តងទៅ។

លោកបាននិយាយបន្តថាការបាញ់ថ្នាំសម្លាប់មេរោគ ពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ ក្នុងផ្សារហ៊ុយឡេងរួចមកសង្ឃឹម​ថាជម្ងឺកូវីដកូវីដ.១៩នេះនិងរលាយចេញពីក្នុងផ្សារនេះជាមិនខាន។

ដើម្បីកុំឲ្យជំងឺកូវីដ១៩នេះរីករាលដាលបន្តទៅទៀតអាជីវករទាំងអស់ត្រូវ ចូលរួមសហការ​ជាមួយរាជ​រដ្នាភិ​បាល​ក្នុងការចាត់វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវចាត់វិធាការបង្ការ ការឆ្លងនៃវីវុសកូវីដ១៩អាជីវករម្នាក់ៗត្រូវតែមាន ម៉ាសុីនពិនិត្យវាស់កំដៅក្នុងខ្លួនមុនពេលចូលលក់ បាញ់ទឹកអាល់​កុល ឬជែលសម្រាប់លាងសំអាតដៃ ត្រួតពិនិត្យអាជីវករវាស់ស្ទង់កំដៅក្នុងខ្លួន និង លាងសំអាតដៃជាមួយ​អាល់កុល រឺជែល ព្រមទាំងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវផងដែរ បើអាជីវករណាមិនព្រមអនវត្តតាមលោកនិងមិនអនុញ្ញាតិឲ្យចូលលក់ក្នុងផ្សារហ៊ុយឡេងនេះជាដាច់ខាត៕ ដោយៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម