Connect with us

កូវីដ-១៩

លោក​សុខ សម្បត្តិ លើក​ឡើង​ថា ​ក្នុង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​ខណ្ឌ​ព្រែក​ព្នៅ​មិនត្រូវ​ឲ្យ​មាន​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ​ឡើយ

បានផុស

នៅ

ភ្នំពេញ ៖ យោង​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ “​សហគមន៍ ២០-​កុម្ភៈ​” នៅ​មិនទាន់មាន​សភាព​ធូរស្រាល​នៅឡើយ ពិសេស​ការរកឃើញ​នូវ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា នាពេល​ប​ច្ច​ប្បន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនទាន់​អនុញ្ញាតិ​ឲ្យ​មានការ​ជួបជុំ​នៅតាម​ទីសាធារណៈ​នានា​ដែលមាន​សភាព អ៊ូអរ និង​ការជួបជុំ​មនុស្ស​ច្រើន ជាពិសេស​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ​នោះឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវអនុវត្ត​ឲ្យ​បាន​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព គ្រប់​ពេលដែល​យើង​ចេញ​ក្រៅ​ផ្ទះ​ក្នុងអំឡុងពេល នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ ទាំងនេះ​គឺជា​ការលើកឡើង​របស់​លោក​សុខ សម្បត្តិ អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ព្រែក​ព្នៅ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជា​ឯកភាព​ខណ្ឌ នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង (Video Conference) ស្ដីពី​ការ​រឹតបន្តឹង​អនុវត្ត​វិធានការ​រដ្ឋបាល​របស់​រដ្ឋរាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​គណៈ​អភិបាល គណៈនាយក លោក​អធិការ លោក​មេបញ្ជាការ លោក​ប្រធាន​កា​រិ​.​ទាំង​១១ លោក​ចៅសង្កាត់​ទាំង​៥ និង​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​៥​ផងដែរ​។

លោក​សុខ សម្បត្តិ បាន​លើក​ឡើង​ទៀតថា មន្ត្រី​សាលាខណ្ឌ និង​សង្កាត់​ត្រូវ​ចុះ​ឃ្លាំមើល​រៀងរាល់​យប់ បើ​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ មិន​ព្រមស្តាប់​តាម​ការ​ណែនាំ​នេះ​ត្រូវ​ចុះ​បិទ និង​ដក​សិទ្ធិ​មិន​ឲ្យ​ប្រកប​អាជីវកម្ម​តទៅ​ឡើយ​។ ចំណែក​សង្កាត់​ទាំង​៥​បើ​មាន​អ្នកជំងឺ​កូ​វីដ​ព្យាបាល​តាម​ផ្ទះ​ត្រូវ​ឡើង​ចំណុច​ទីតាំង​ឲ្យ​បាន​គ្រប់គ្នា ងាយស្រួល​កា​ការពារ គ្រូពេទ្យ​យក​ថ្នាំ​ទៅ​ឲ្យ និង​បើ​ឈឺ​ធ្ងន់​ងាយស្រួល​ក្រុម​គ្រូពេទ្យ​ទៅ​យក ហើយ​ក្រុមការងារ​យើង​ត្រូវ​មើល​ឲ្យ​មែនទែន​នៅផ្ទះ​ដែល​អ្នកជំងឺ​ស្នាក់នៅ​ក្នុងការ​ព្យាបាល ផ្ទះ​ខ្លះ​តូច មាន​មនុស្ស​ស្នាក់នៅ​ច្រើន​គ្នា​ក៏​ពិបាក ផ្ទះ​ខ្លះទៀត​ធំ​តែ​អ្នកជំងឺ​ឈឺ​ធ្ងន់​ក៏​ពិបាក​ដែរ​។

​លោក​បន្ត​ថា ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​បន្ត​ពន្យល់ និង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ ៣​ការពារ រួម​នឹង​កែប្រែ​ទម្លាប់​នៃ​ការ រស់នៅ​សម្រប​តាម​បិ​រ​បទ​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​អនុវត្តន៍​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​ក្រុម​គ្រួសារ និង​សហគមន៍​ឱ្យ​ជៀស​ផុត​ពី ជំងឺ​ដ៏​មហា​ប្រល័យ​នេះ៕

ដោយ ៖ ឧ​ត្ត​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៨ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៥០ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម