Connect with us

កូវីដ-១៩

លោកស្រី យក់ សម្បត្តិ និយាយ​ពី​វិធានការ ដើម្បី​ទប់ស្កាត់​ជំងឺ​កូដ​១៩ Delta ដែល​នាំចូល​ពី​ប្រទេសជិតខាង

បានផុស

នៅ

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បានលើកឡើង​ពី​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ជំងឺ​កូដ​១៩ ប​ម្លែ​ង​ថ្មី ឬ​ដែល​តា (Delta) ដែល​នាំ​ចូលមក​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជិ​ខាង ជាពិសេស​ប្រទេស​ថៃ តាមរយៈ​ករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​ក្នុងនោះ ក៏មាន​ការពាក់​ម៉ាស់ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅក្នុង​ពិធី​ប្រគល់ និង​ទទួល វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​១ លាន​ដូ​ស នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ លោកស្រី យក់ សម្បត្តិ បាន​លើកឡើងថា ដូច​យើង​បានឃើញ​ហើយ ប្រទេស​ជាច្រើន​កំពុងតែ​ផ្ទុះ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​នៅ​ជិតខាង​យើង​នេះ មាន​ប្រទេស​ថៃ ប្រទេស​វៀតណាម ដែល​កំពុងតែ​ផ្ទុះ​ខ្លាំង ហើយ​ប្រទេស​ទាំងពីរ​នេះ នៅ​មិនទាន់​ទទួលបាន​វ៉ាក់សាំង​ច្រើន​ដូច​កម្ពុជា​យើង​ទេ​។ លោកស្រី​អះអាងថា កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ច្រើនជាង​ប្រទេស​ទាំងនោះ ហើយក៏​បាន​ចាក់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា​ប្រជាពលរដ្ឋ​បាន​ជាង​៦០​ភាគរយ​ហើយ ហើយ​កុមារ​កំពុងតែ​ត្រៀម​ចាក់​ផងដែរ​។

​លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់ថា ជំងឺ​កូដ​១៩ ប​ម្លែ​ង​ថ្មី ឬ​ដែល​តា (Delta) ដែល​ចូលមក​កម្ពុជា​យើង​ភាគច្រើន គឺ​នាំចូល​ពី​ក្រៅប្រទេស មិនទាន់មាន​ការឆ្លង​នៅក្នុង​សហគមន៍​នោះទេ ហើយ​នេះ គឺជា​អ្វី​ដែលជា​វិធានការ​ចាំបាច់ ដែល​យើង​ត្រូវ​ទប់ទល់​បន្ថែមទៀត ដូច្នេះ​យើង​ត្រូវតែ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ រក្សា​គម្លាត ពីព្រោះ​ជំងឺ​កូដ​១៩ ប​ម្លែ​ង​ថ្មី ឬ Delta នេះ វា​ចំណង​លឿន ភាគរយ​នៃ​ការឆ្លង​លឿន ហើយ​វា​រីកដុះដាល​ឆាប់រហ័ស ដូច្នេះ​យើង​ត្រូវតែ​រក្សា ៣​កុំ ៣​ការពារ ជាប្រចាំ​ហើយ​នេះ គឺជា​រូបមន្ត ដែល​ជើង​ត្រូវ​ចងចាំ​ជានិច្ច​។​

ដើម្បី​ទប់ទល់​ចំពោះ​ជំងឺ​កូដ​១៩ ប​ម្លែ​ង​ថ្មី ឬ Delta នេះ លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់​ថា “​យើង​មាន​អនុ​គណៈកម្មការ​គ្រប់គ្រង​ការធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដូចជា​ទប់ស្កាត់​ការ​នាំចូល​នៅតាម​ព្រំដែន គឺ​យើង​អនុវត្ត​ការធ្វើ​តេស្ត​រហ័ស គឺ​ឲ្យ​តែ​ចូលមក​គឺ​ធ្វើតេស្ត​រហ័ស​ទាំងអស់ ហើយ​យើង​ធ្វើ​ញឹកញាប់​រយៈពេល​បួន ប្រាំ ថ្ងៃ គឺ​យើង​ធ្វើ​ម្ដង នៅពេល​ធ្វើតេស្ត​រួច គឺ​យើង​ដាក់​ឲ្យ​ពួកគាត់​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន​តែម្ដង ដូច្នេះ​ការធ្វើ​តេស្ត​រហ័ស ការ control ញឹកញាប់ និង​ការតាមដាន​ជាប់​ជាប្រចាំ​ចំពោះ​អ្នក​នាំចូល ហើយ​មុននឹង​អនុញ្ញាត ឱ្យចេញ​ទៅតាម​មូលដ្ឋាន ត្រូវ​ធ្វើតេស្ត​បន្ថែមទៀត ដើម្បីឱ្យ​ច្បាស់​ថា គាត់​គ្មាន​រោគ​នៅក្នុង​ខ្លួន ដើម្បី​ចំលង​ចូលទៅក្នុង​សហគមន៍​ទេ ដូច្នេះ​យើង​មាន​វិធានការ​ជាច្រើន​ដើម្បី​ទប់ទល់​បញ្ហា​នេះ​”​។​

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​រូបនេះ​បាន​បញ្ជាក់ដែរថា សកម្មភាព​នេះ​ត្រូវតែមាន​ការចូលរួម​ពី​បុគ្គល​ម្នាក់ៗ ការចូលរួម​ពី​សហគមន៍ បើ​មិន​ដូច្នោះ​ទេ គឺ​មិនអាច​ទៅរួច​ទេ ៣​កុំ ៣​ការពារ គឺ​ត្រូវតែ​អនុវត្ត ឲ្យ​បានជា​ប់លាប់ ដូច្នេះ​យើង​មាន​រក្សា​គម្លាត​ផង និង​អនុវត្ត​វិធានការ​ការពារ​ផង ទើប​ទទួលបាន​ជោគជ័យ បើ​មិន​ដូច្នោះ​ទេ នឹងមាន​ការចម្លង​រីក​រាលដាល​កាន់តែច្រើន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម