Connect with us

កូវីដ-១៩

គិត​ត្រឹម​ថ្ងៃ​ទី​២៥​នេះ​ ពលរដ្ឋ​​​ខេត្ត​កំពង់ចាម​ ​ទទួល​វ៉ាក់​សាំង​​បាន​៤៥ម៉ឺន​នាក់​ជាង​ហើយ​

បានផុស

នៅ

យោង​តាមរបាយការណ៍​នៃមន្ទីរសុខាភិបាល​ខេត្តកំពង់ចាម​ ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ការ​ពារជំងឺកូវីដ-១៩ គិតត្រឹម​ ថ្ងៃទី​២៥​ ខែកក្កដា​នេះ​ បានចំនួនពលរដ្ឋបាន៤៥១.៧៩៣នាក់​ ក្នុង​ក្រប​ខណ្ឌ​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ដែល​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ-១៩​ មាន​ចំនួន​សរុប៣៥៥៧នាក់​ ហើយ​មាន​ករណី​ជា​សះស្បើយ​ចំនួន២៦៥៦នាក់​ និង​កំពុង​សម្រាប់​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មេ​គង្គ​កំពង់ចាម​ មាន​ចំនួន​សរុប​៨២៦នាក់​ ​ហើយ​ករណីអ្នកស្លាប់ដោយសារជំងឺ​កូវីដ-១៩ចំនួន៧៥នាក់។

ដោយឡែក​ អាជ្ញាធរ​ខេត្តកំពង់ចាម​ នៅបន្តអំពាវនាវ ដល់មន្ត្រី​ គ្រប់លំដាប់ថ្នាក់​ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋទាំងអស់​ឲ្យបង្កើន​ការប្រុងប្រយ័ត្ន​ និង​ចេះ​អនាម័យ​ បើ​ទោះ​បី​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩រួចក៍ដោយ​ សូម​បន្ត​អនុវត្តឱ្យបានម៉ឺងម៉ាត់នូវ​វិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជា​ពិសេស ការ​អនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែល​ឲ្យ​បាន​ញឹក​ញាប់ និង​កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្រប​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លង​រាលដាល នៃវីរុសកូវីដ ១៩ បម្លែងថ្មី កុំ​ឲ្យ​ឆ្លង​រីក​រាល​ដាល​ចូលក្នុងសហគមន៍យើង៕

​អត្ថបទ​៖​​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២០ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ២៣ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

ព័ត៌មានជាតិ៣៣ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម