Connect with us

កូវីដ-១៩

តុលាការ​ខេត្តសៀមរាប បន្ត​ឃុំខ្លួន​ជនជាប់ចោទ​២​នាក់ ពីបទ​មិន​គោរព​វិធានការ​ទប់ស្កាត់ ​ការ​ឆ្លង​រាល ដាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​សៀមរាប ​៖ ​កន្លងមក​រដ្ឋបាលខេត្ត​បានដាក់​ចេញ​វិធានការ​រដ្ឋបាល​នានា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ មាន​ការ​បិទ​ជា​បណ្តោះអាសន្ន​នូវ​ការជួបជុំ​ប្រមូលផ្តុំ​គ្នា​ពិសា​រគ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​មណ្ឌល​កំសាន្ត​មនុស្សពេញវ័យ​ជាដើម​។ ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​ល្មើ​សនឹង​វិធានការ​ទប់ស្កាត់ នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់ ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជូន​សំណុំរឿង​ចំនួន ១​ករណី​បន្ថែមទៀត ពីបទ​ចោទ​បើក​កន្លែង​ផឹក​សុ​ី នៅ​ចំណុច​ហាង​ហេង​ហេង​បាខែង​២ ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប និង​បាន​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ មក​សាកសួរ​ពី​ដំណើររឿង​នៃ​ការលួចបើក​កន្លែង​ផឹកស៊ី​ខាងលើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​បាន​សាកសួរ​រួចមក ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវបាន​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​តែម្តង​។

​ជន​ត្រូវ​ចោទ​ដែល​ត្រូវ​បាន​បង្គាប់​ឲ្យ​ឃុំខ្លួន​ទាំង​០២​រូប ដូច​មាន​រាយ​នាម​ខាងក្រោម​៖១-​ឈ្មោះ អាន ស​ត្ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​ថៅកែ​ហាង​ហេង​ហេង​បាខែង​២​។

២-​ឈ្មោះ សាយ ឡា​ស្កា​ហ៍ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អង្គ្រង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេកា​ហាង​ហេង​ហេង​បាខែង​២​។

ទ​ន្ទឹម​នឹងនេះ រដ្ឋបាលខេត្ត ក៏បាន​សូម​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋបាលខេត្ត​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១​។ សូម​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ថ្នាក់ ដើម្បី​កាត់​ផ្តាច់​ជំងឺ​កូ​វីដ​-១៩ ចេញពី​សហគមន៍ ដែល​នឹងធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច សង្គម​របស់​យើង​វិល​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម