Connect with us

កូវីដ-១៩

កុមារ​១៩.៤០០​នាក់​នៅ​កោះកុង នឹង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​នៅ​ខែសីហា ខាងមុខ

បានផុស

នៅ

កោះកុង​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បានបង្ហាញ​តួលេខ​កុមារ​ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូ​វីដ​នៅ​ថ្ងៃទី​១ ខែសីហា ខាងមុខ គឺមាន​ប្រមាណ​១៩.៤០០​នាក់ ដោយ​មណ្ឌល​ចាក់​វ៉ាក់សាំង​ធ្វើឡើង​នៅតាម​ក្រុង​ស្រុក​ទាំង​៧​របស់​ខេត្ត​មួយ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់ ខេត្តកោះកុង ក៏​កុមារា និង​កុមារី គ្រប់​អាយុ​ចាប់ពី​១២​ដល់​១៧​ឆ្នាំ ចំនួន​១៩.៤០០​នាក់​ដែរ ដែល​ត្រៀម​ទទួល​វ៉ាក់សាំង​បង្ក​ជំងឺ​កូ​វីដ​១៩​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ដើមខែ​សីហា ឆ្នាំ២០២១​។ លោក​វេជ្ជបណ្ឌិត​ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង អះអាង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ថា ស្ថិតិ​កុមារ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូ​វីដ​ស្រង់​សរុប​រួចរាល់​ហើយ ដោយ​មន្ទីរ​ផែនការ​ជា​អ្នកផ្តល់​តួលេខ​ឲ្យ​។

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង បាន​ពន្យល់​ក្រោយ​ការទទួល​សម្ភារៈ​វេជ្ជសាស្ត្រ​ពី​លោក​ឧកញ៉ា លី យ៉ុង​ផាត់ អគ្គនាយក​ក្រុមហ៊ុន​អ​ល​វ៉ា​យ​ភី​គ្រុប​ថា ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​នៅ​ខេត្តកោះកុង នឹង​ប្រព្រឹត្ត​ទៅតាម​កាលវិភាគ​កំណត់​គណៈកម្មការ​ក្រសួងសុខាភិបាល​តាម​បណ្តា​ក្រុង​ស្រុក​ចំនួន​៧​ទូទាំង​ខេត្ត​។ មិនថាតែ​នៅ​ដាច់​ស្រ​យោល ឬ​ដែន​កោះ​នោះទេ គឺ​ធ្វើយ៉ាងណា​កុមារ​ទាំងនោះ​ធានាបាន​ការទទួល​វ៉ាក់សាំង​គ្រប់គ្នា​។​

​ជំនួសមុខ​ដល់​អាណាព្យាបាល​កុមារ​ក្នុង​ខេត្ត គឺ​លោកស្រី មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង ក៏ សម្តែង​នូវ​អំណរ​គុណ​យ៉ាងខ្លាំងបំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​សុវត្ថិភាព​រស់នៅ​កុមារ ដោយ​មិន​ទុក​ឲ្យ​កុមារ ឬ​ប្រជាពលរដ្ឋ​ណា​ស្លាប់​ដោយ​គ្មាន​វ៉ាក់សាំង​នោះទេ​។

លោកស្រី​អភិបាលខេត្ត​កោះកុង ទទូច​ស្នើសុំ​ដល់​អាណាព្យាបាល​ទាំងអស់​ត្រូវយក​កូន​ទៅ​ចាក់​វ៉ាក់សាំង នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះ​មានតែ​ថ្នាំ​វ៉ាក់សាំង​ទេ ទើប​ជួយ​អាយុជីវិត​បង្ការ​ជំងឺ​មួយ​នេះ​យ៉ាង​ល្អប្រសើរ​។ ដូច្នេះ​កុំ​មានការ​បារម្ភ​អំពី​ហានិភ័យ​នៃ​ការចាក់​វ៉ាក់សាំង​ឱ្យសោះ​។

ទន្ទឹម​នោះ​ការត្រៀម​ចាក់​វ៉ាក់សាំង​ដល់​កុមារ នៅ​ព្រឹក​ថ្ងៃ​២៧ ខែកក្កដា គេ​សង្កេតឃើញ​មាន​គ្រូពេទ្យ និង​អាជ្ញាធរ​សមត្ថកិច្ច​ខេត្តកោះកុង បន្ត​ចុះ​យក​សំណាក​ក្រុមអាជីវករ និង​ពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​ដងទង់​ដើម្បី​ធ្វើតេស្ត​រហ័ស​ស្វែងរក​ជំងឺ​កូ​វីដ​១៩ ខណៈ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាច្រើន​នាក់​។

ជា​លទ្ធផល​នៃ​ដំណើរការ​ធ្វើតេស្ត​រហ័ស​លើ​ក្រុម​អាជីវករ និង​ពលរដ្ឋ​នៅ​ផ្សារ​ដងទង់ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន​២​នាក់ ក្នុងចំណោម​អ្នក​មក​ធ្វើតេស្ត​សរុប​ប្រមាណ​៩៤​នាក់ បើ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១២​រសៀល​។ ក្រុម​អ្នក​ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នឹងត្រូវ​បញ្ចូនទៅ​ព្យាបាល​នៅ​អគារ​ព្យាបាល​ស៊ូ​នឹង​៕

អត្ត​បទ​៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម