Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ សាងសង់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ​កម្រិតស្រាលដាក់បានជាង ៣ ពាន់​នាក់

បានផុស

នៅ

គម្រោងសាងសង់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដាក់បានអ្នកជំងឺ ៣ ពាន់នាក់ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការសាងសង់ញាប់ដៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១នេះ ក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ​កូវីដ​១៩ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យគម្រោងសាងសង់​​មណ្ឌល​ព្យាបាលអ្នកជំងឺ​កូវីដ១៩ កម្រិតស្រាលខាងលើដែលមានផ្ទៃដី២ហិចតា ហើយមានរោង២ ដែលមានទំហំ១ហិចតា។

ចំណែកស្រុកព្រះនេត្រព្រះលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថាក្នុងស្រុកនេះមានមណ្ឌលចត្តាឡីស័កថ្មី១កន្លែងទៀតនៅវិទ្យាល័យហ៊ុន សែន ទឹកជោរឃុំទឹកជោរ សម្រាប់ទទួលពលករខ្មែរដែលបញ្ជូនត្រឡប់ពីប្រទេសថៃវាអាចដាក់អ្នកជំងឺបានជិត ២ ពាន់នាក់ផងដែរ។

ស្រុកព្រះនេត្រព្រះ មានមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងគឺ១នៅវិទ្យាល័យហ៊ុន សែន ជប់វារី ឃុំជប់វារីទីរួមស្រុក២វិទ្យាល័យហ៊ុន សែន ឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ និង៣នៅវិទ្យាល័យទឹកជោរឃុំទឹកជោរនេះ សម្រាប់ដាក់ពលករមកពីប្រទេសថៃ។

ចំណែកស្រុកមង្គលបូរីវិញលោករ័ត្ន ដាស៊ីណង់បានឲ្យថានៅស្រុកនេះ មានមណ្ឌលចត្តាឡីស័កធំៗកន្លែង៣ គឺ១នៅវិទ្យាល័យមង្គលបូរី២ នៅវិទ្យាល័យហ៊ុន សែនមង្គលបូរី នៅឃុំឬស្សីក្រោកនិង៣កំពុងរៀបចំមណ្ឌលវិទ្យាល័យ ភ្នំធំ នៅឃុំអូរប្រាសាទ ដែលវាអាចដាក់ពលករវិលពីប្រទេសថៃ ចំនួនជាង២.០០០នាក់។

បញ្ជាក់នៅខេត្តបន្ទាយមានជ័យ មានរៀបចំធ្វើមណ្ឌលចត្តាឡីស័កជាង២០កន្លែង នា៩ស្រុក ក្រុង ក្នុងនោះ១​ស្រុក ក្រុង មានមណ្ឌលចត្តាឡីស័ក១ទៅ៣កន្លែង។

ចំណែកមណ្ឌលព្យាបាលនិងមន្ទីរពេទ្យព្យាបាលអ្នកជម្ងឺកូវិដ.១៩ ជិត២០កន្លែងដែរហើយមណ្ឌលបើកថ្មីៗ ទាំងនេះនឹងប្រើប្រាស់ទ្រោលសភាពការណ៍ទទួលពលករខ្មែរវិលពីប្រទេសថៃជាបន្តបន្ទាប់ផងដែរ៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៣៨ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៤០ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

Sokha Hotels

ព័ត៌មានពេញនិយម