Connect with us

កូវីដ-១៩

អាជ្ញាធរខណ្ឌមានជ័យ និងក្រសួងការងារ រកឃើញ បុគ្គលិកធនាគារ៩នាក់ វិជ្ជមានកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយ លោក ទូច សុទ្ធមុត តំណាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះមកពិនិត្យ និងវាយតម្លៃ ធនាគារហ្វីលីព ភីអិលស៊ី (Phillip Bank) ដោយ អាជ្ញាធរខណ្ឌមានជ័យ និងក្រសួងការងារ ចុះពិនិត្យ និងរកឃើញ បុគ្គលិកធនាគារ៩នាក់ វិជ្ជមានកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីណែនាំរួម លេខ០៤៥/២១ កប/ស.ណ.ខ.ល ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ។

ក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថា ធនាគារហ្វីលីព ភីអិលស៊ី (Phillip Bank) ដែលមានទីតាំងអគារលេខ៦បេ និង៧បេ ស្ថិតនៅផ្លូវ២១៧ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បុគ្គលិក សរុប ចំនួន ១៥នាក់ ស្រី ០៩នាក់ ក្នុងនោះដែរ រកឃើញអ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ចំនួន ០៩ នាក់ ស្រី ០៤ នាក់ នៃបុគ្គលិកសរុប ហើយអ្នកប៉ះពាល់ផ្ទាល់ ០៣នាក់ និងអ្នកប៉ះពាល់ប្រយោល ០៥នាក់។​

ក្រោយពីការពិនិត្យ និងវាយតម្លៃ ក្នុងការទប់ស្កាត់កុំឱ្យរាលដាលក្នុង ខណ្ឌមានជ័យ លោក អភិបាលរង បានណែនាំឱ្យធនាគារបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំង និង ផ្សព្វផ្សាយឱ្យអ្នកប៉ះពាល់ផ្ទាល់ និង អ្នកប៉ះពាល់ប្រយោល បើសិនមានអាការៈសង្ស័យ ចេញទៅយកសំណាកដែលអាជ្ញាធរខណ្ឌបានរៀបចំជូន។

បន្ទាប់មក លោក ឌី  រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ អំពាវនាវដល់បុគ្គលិក ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ទាំងអស់ ត្រូវនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ និងបន្តអនុវត្ត នូវវិធានការ សុខាភិបាល និង វិធានការ ៣ការពារ និង ៣កុំ និង ២ចូលរួម  របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួនទើបសហគមន៍ឆ្លងផុតពីកូវីដ-១៩៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦០ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម