Connect with us

កូវីដ-១៩

៣ខែខាងមុខ មេរោគកូវីដ១៩ ប្រភេទ Delta នឹងរាលដាលពេញ​ពិភពលោក ខណៈកម្ពុជាក៏ប្រឈមខ្លាំង

បានផុស

នៅ

មេរោគកូវីដ១៩ ប្រភេទ ដែលតា (Delta) កំពុងរីករាលដាលជុំវិញពិភពលោក ខណៈប្រទេសកម្ពុជាក៏កំពុងទទួលរងជំងឺប្រភេទនេះផងដែរ ខណៈេរោគនេះ នឹងបង្កើនការរាតត្បាតនៅជុំវិញពិភពលោកក្នុងរយៈពេល​៣ខែខាងមុខ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានប្រាប់ឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជាដែល​ជាប្រទេសមួយបាននិងកំពុងរីករាលដាលនៃជំងឺនេះផងដែរនោះ កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតផងដែរដើម្បីទប់ស្កាត់និងការពារជំងឺនេះកុំឲ្យរីករាលដាលចូលក្នុងសហគមន៍ ពិសេសក្នុងរយៈពេល៣ខែនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក ងី មានហេង ថ្លែងក្នុងកិច្ចប្រជុំតាមរយៈ វីឌីអូ Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្រោមអធិបតី​ភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៨ ខែកក្កដា។

លោក ងី មានហេង បានមានប្រសាសន៍លើកឡើងថា ៥ថ្ងៃចុងក្រោយនេះ មេរោគកូវីដ១៩ ប្រភេទ ដែលតា បានថយចុះប្រមាណ១ភាគ៤ (១/៤ ) ហើយបើប្រៀបធៀបទៅនឹងខែមុន ក៏មានការថយចុះផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រសួងសុខាភិបាលដូចជាអាជ្ញាធរររាជធានីភ្នំពេញ បានត្រៀមលក្ខណៈទប់ទល់​កូវីដ១៩ ប្រភេទ ដែលតានេះយ៉ាងម៉ឺងម៉ាត់ផងដែរ។

លោកបញ្ជាក់ទៀតថា ពិភពលោកយើង ៣ខែខាងមុខនេះ នឹងមានការរាតត្បាតដ៏ធំមួយ ពីប្រភេទជំងឺកូវីដ​១៩ បំលែងថ្មី(ដែលតា) ខណៈដែរជំងឺនេះ បានមកដល់រាជធានីភ្នំពេញហើយ តែវាមិនទាន់ចូលទៅដល់​សហគមន៍នៅឡើយទេ។

ជាការទស្សន៍ទាយរបស់ពិភពលោក គឺ ៣ខែខាងមុខនេះ នឹងមានការរីករាលដាលជំងឺកូវីដ១៩ បំលែងថ្មី(ដែលតា)នេះ យ៉ាងខ្លាំង។

ទន្ទឹមនឹងនេះប្រទេសកម្ពុជា បានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់បំផុតផងដែរ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះកុំឲ្យមានការរីករាលដាលធំឡើងទៀត។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ បំលែងថ្មីដែលតា កុំឱ្យឆ្លង​រាលដាលចូលក្នុងសហគមន៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្រ ខេត្តចំនួន៨​ផង​ដែរ​ ដែលក្នុងនោះ មានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង ខេត្តសៀមរាប ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង​២៣​និង៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕ ដោយៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម