Connect with us

កូវីដ-១៩

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១២៥​ករណី​បន្ថែមទៀត និង​ជាសះស្បើយ​ចំនួន​៤៩​នាក់

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ជ្រាប​ថា ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្តឧត្ដរមានជ័យ បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​១២៥​ករណី បន្ថែមទៀត​និង​ជា​សះស្បើយ​ចំនួន​៤៩​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​គិត​ត្រឹម​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៤.៦៩០​ករណី ក្នុង​នោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន​៤.៣៦២​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន​៣២៨​ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៧៧៣​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៣.៩០៩​នាក់​និង​ស្លាប់​ចំនួន ០៨​នាក់។

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​និង​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន​និង​សូម​បន្ត​ចូលរួម​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​និង​វិធានការ​.៣​ការពារ​: ត្រូវ​ពាក់​ម៉ាស់​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ឬ​ជែ​ល​និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ៣.​កុំ​: កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ ចូល កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​និង​កុំ​ប៉ះពាល់​គ្នា​.​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕

ដោយ ​៖ ​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម