ប្រជាពលរដ្ឋ​​៦​នាក់​ ដែល​ឆ្លង​ទឹកអូរ​ពី​ប្រទេស​ថៃ​មក​ខ្មែរ​ ត្រូវ​ប៉ុស្តិ៍​ក្បាលស្ពាន​នៃ​វរៈ​សេនា​តូច​លេខ​៨៩១​ឃាត់ខ្លួន​យកទៅ​ច​ត្តា​ឡី​ស័ក
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ប្រជាពលរដ្ឋ​​៦​នាក់​ ដែល​ឆ្លង​ទឹកអូរ​ពី​ប្រទេស​ថៃ​មក​ខ្មែរ​ ត្រូវ​ប៉ុស្តិ៍​ក្បាលស្ពាន​នៃ​វរៈ​សេនា​តូច​លេខ​៨៩១​ឃាត់ខ្លួន​យកទៅ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់​ បាន​ឆ្លងដែន​ហែល​ទឹក​កាត់​អូរ​ព្រំដែន​ចេញពី​ប្រទេស​ថៃ​ចូល​មក​ខ្មែរ​វិញ ត្រង់​ចំណុច​គោលដៅ​រោង​ម៉ាស៊ីន​ដី​ក្រុមហ៊ុន​ក្រេ​ន​ដាយ​ម៉ន ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ក្បាលស្ពាន​នៃ​វរសេនា​តូច​លេខ​៨៩១ ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​៤និង២០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍​ត្រី សែម សាមឿន នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ទាំង​៦​នាក់​ដែល​ឃាត់ខ្លួន ១​មានឈ្មោះ​ហុង សារ៉ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ​២មានឈ្មោះ​ម៉ៅ រិទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ ៣​មានឈ្មោះ​អ៊ី រស្មី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ៤​ឈ្មោះ​ហុង ស្រី​រៀម ភេទ​ស្រី អាយុ​៣០​ឆ្នាំ ​៥​មានឈ្មោះ​ហុង យូ​អ៊ី​ន ភេទ​ស្រី អាយុ​៨​ឆ្នាំ​ ៦​មានឈ្មោះ​អ៊ំ គីម​អ៊ី ភេទ​ស្រី អាយុ​១.៥​ឆ្នាំ អ្នក​ទាំងអស់​គឺជា​អាវជីករ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ​រ​ប្រទេស​ថៃ​ ដែល​មាន​ទីលំនៅ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍​ត្រី សែម សាមឿន​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ប្រជាពលរដ្ឋ​ទាំង​៦​នាក់​នោះបាន ប្រគល់​ទៅ​ឲ្យ លោក​គាត ​ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​ដើម្បី​ដឹក​យក​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីត​.១៩ នៅ​ចំណុច​សំចត ( CQ2 ) នៃ​សាលា​វិទ្យាល័យ​និមិត្ត ស្ថិត​ក្នុងភូមិ​និមិត្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤២ នាទី មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៣ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services