Connect with us

អាជីព

រៀបចំសណ្ដាប់ធ្នាប់លក់ដូរ​ក្នុងផ្សារចល័ត​បណ្ដោះអាសន្ន​ក្នុងពេលបិទខ្ទប់​ផ្សាររមាស

បានផុស

នៅ

អាជ្ញាធរស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានចុះរៀបចំសណ្ដាប់ធ្នាប់ការលក់ដូរ បន្ថែ ត្រី សាច់និងគ្រឿងឧប​ភោគបរិភោគបណ្ដោះអាសន្នក្នុងផ្សារចល័តមួយកន្លែងក្នុងពេលដែលបិទខ្ទប់ផ្សាររមាស ដោយសារជំងឺ​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរងស្រុកទឹកផុសលោក សុខ សុន្ធី នៅថ្ងៃទី ១ ខែសីហា បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថាន​ភាពនៃការរៀបចំលក់ដូរ បណ្តោះ អាសន្នក្នុងផ្សារចល័តក្នុងដំណាក់កាលបិទខ្ទប់ផ្សាររមាសក្រោយពីបានរកឃើញអាជីវករវិជ្ជមានកូវីដ១៩។

លោក សុខ សុន្ធី បានឱ្យដឹងថា បងប្អូនអាជីវការមានការសហការបានល្អ មានរបៀបរៀបរយ អនាម័យ។ប៉ុន្តែ នៅមា នចំណុចខ្វះខាតតិចតួចដែលត្រូវកែលម្អគឺអាជីវករមកពីក្រៅខេត្ត និងក្រៅស្រុកត្រូវបានហាមឃាត់មិនឱ្យចូលលក់ដូរឡើយ ក្រៅពីអាជីវករលក់ត្រី។

រដ្ឋបាលស្រុកបញ្ជាក់ថា បងប្អូនអាជីវករទាំងអស់សុទ្ធសឹងតែបាទធ្វើតេស្តរហ័សយកសំណាកដើម្បីរកមុខសញ្ញាវិជ្ជមានកូវីដ១៩ ដោយរដ្ឋបាលស្រុករួចហើយ ទើបអនុញ្ញាតឲ្យមកលក់ដូរនៅក្នុងផ្សារចល័តនេះ។

ចំណែកឯផ្សារចល័តនេះអនុញ្ញាតឱ្យលក់ដូរចាប់ពីម៉ោង ៤ព្រឹកដល់ម៉ោង១២ថ្ងៃ ត្រង់ត្រូវរុះរើចេញ​ដោយ​មិនឱ្យមានសេសសល់ឡើយ ដើម្បីទុកក្រុមការងារធ្វើអនាម័យមានឡានទឹករបស់អធិការដ្ឋាននគរបាលស្រុក​មកធ្វើសកម្មភាពបាញ់ទឹកសម្អាតរៀងរាល់ថ្ងៃ៕

ដោយៈ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម