Connect with us

កូវីដ-១៩

សពដោយកូវីដ-១៩ គ្មានកន្លែងបូជា សុំបូជាសពនៅស្រុកស្រែអំបិល អាជ្ញាធរបដិសេធ

បានផុស

នៅ

កោះកុង៖ ស្រ្តីវ័យចំណាស់ម្នាក់ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង បានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈទីតាំងបូជាសពក្នុងមូលដ្ឋាននៅពុំទាន់សាងសង់រួចរាល់ជាស្ថាពរនៅឡើយ រដ្ឋបាលស្រុកបានស្នើសុំទីតាំងបូជាសពនៅស្រុកស្រែអំបិលដែលបានសង់រួចរាល់ជាស្ថាពរដើម្បីបូជាសពអ្នកកើត​កូវីដ-១៩ ប៉ុន្តែអាជ្ញាធរស្រុកស្រែអំបិលបដិសេធមិនទទួលយល់ព្រម ទោះបីខាងរដ្ឋបាលស្រុកបទុមសាគរធានាចេញថ្លៃសាហ៊ុយគ្រប់បែបយ៉ាងក៏ដោយ។

លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ បញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ថាការស្លាប់ស្រ្តីខាងលើគឺបណ្តាលមកពីអាការៈសុខភាពរបស់គាត់ធ្វើទុក្ខខ្លាំងយ៉ាងរហ័សពេក ទើបក្រុមការងារសង្គ្រោះបន្ទាន់នៅក្នុងមណ្ឌលព្យាបាលកម្រិតស្រាលវិទ្យាល័យថ្មស ដឹកបញ្ជូនបន្តទៅមណ្ឌលព្យាបាលកម្រិតធ្ងន់ នៅមន្ទីរពេទ្យបង្អែកស្រែអំបិលមិនទាន់ ហើយអ្នកជំងឺបានផុតដង្ហើមនៅពាក់កណ្ដាលផ្លូវ។ ស្រ្តីដែលស្លាប់នេះឈ្មោះ អិន ចិន អាយុ៧០ឆ្នាំ តាមព័ត៌មាន សពនេះកំពុងជួបបញ្ហាគ្មានកន្លែងបូជា ខណៈទីតាំងបូជាសពក្នុងមូលដ្ឋាននៅពុំទាន់សាងសង់រួចរាល់ជាស្ថាពរនៅឡើយ។​

លោក ហាក់ ឡេង បានថ្លែងឱ្យដឹងទៀតថា ដោយសារអ្នកជំងឺបានស្លាប់នៅតាមផ្លូវក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ហើយដោយកន្លែងបូជាសពអ្នកស្លាប់ដោយសារកូវីដនៅក្នុងស្រុកបទុមសាគរមិនទាន់សាងសង់រួច លោកបានស្នើសុំទីតាំងបូជាសពនៅស្រុកស្រែអំបិលដែលបានសង់រួចរាល់ជាស្ថាពរអាចប្រើប្រាស់បានតាមតម្រូវការ។ ប៉ុន្តែអាជ្ញាធរស្រុកស្រែអំបិលបដិសេធមិនទទួលយល់ព្រមឱ្យដឹកសពអ្នកស្លាប់ទៅបូជានៅទីនោះទេ បើទោះបីជាខាងរដ្ឋបាលស្រុកបទុមសាគរធានាចេញថ្លៃសាហ៊ុយគ្រប់បែបយ៉ាង។

លោកអភិបាលស្រុកបទុមសាគរបន្តថា គ្រប់បញ្ហាត្រូវបានដោះស្រាយតាមសភាពការណ៍ជាក់ស្តែងខណៈទីតាំងបូជាសពក្នុងមូលដ្ឋាននៅពុំទាន់សាងសង់រួចរាល់សម្រាប់បូជាសព ហើយគណៈកម្មការរៀបចំការសាងសង់ទីតាំងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានការសាងសង់យឺតយ៉ាវទៀត។

ចំណេកលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរៀបចំបូជាសពអ្នកស្លាប់ដោយ​សារ​កូវីដខេត្តមិនអាចសុំការពន្យល់បានជុំវិញការងារសាងសង់ឡបូជានៅឃុំជីត្រេះ ក្នុងស្រុកបទុមសាគរ៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម