Connect with us

កូវីដ-១៩

អាជ្ញាធរ​ធ្វើតេស្ត​រហ័ស​បុគ្គលិក​ផលិត​ទឹកកក​ ១០០នាក់​ ឃើញ​មាន​វិជ្ជមាន​វីដ១៩ ចំនួន១០នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ចុះ​យក​សំណាក​បុគ្គលិក និង​អ្នក​ជាប់​ពាក់ព័ន្ធ​មាន​ចំនួន​១០០​នាក់ ​ក្នុង​រោងចក្រ ផលិត ទឹកកក យីហោ « សេះ ហោះ » យកសំណាក់​ធ្វើតេស្ត​រហ័ស ទៅ​ពិនិត្យ​ជា​លទ្ធផល​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ១៩ ចំនួន១០នាក់ រោងចក្រ​នេះ​ស្ថិត ក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ឹល រ៉ាយ៉ា បាន​ប្រាប់​អ្នក​យក​ព័​ត៌​មាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ដឹក​ទឹកកក​សេះ​ហោះ​និង ចែកចាយ​ទឹកកក​ដាក់​តាម​អ្នកលក់​តាម​ផ្ទះ និង​ក្នុង​ផ្សារ​នោះបា​នរក ឃើញ វិជ្ជមាន​កូវីដ១៩ មាន​ចំនួន១០​នាក់ លោក​កំពុង​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ព្រោះ​ពួក​ទាំងនេះ​ដែល​កំពុង​ធ្វើ សកម្មភាព ចែកចាយ ទឹកកក គ្រប់ ស្រុក – ក្រុង នៅ​ក្នុងខេត្តបន្ទាយមានជ័យ​ការដែល​ចែកចាយ នេះ​អាច​ឆ្លង​ដល់​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​ពិសេស​ឆ្លងរាលដាល ក្នុង​សហគមន៍ ដូច្នេះ​សូម​ឲ្យ​បងប្អូន ដែល ពាក់ព័ន្ធ​ត្រូវ​ចូលខ្លួន​យក​សំណាក​ជា​ប្រញាប់ ដើម្បី​កុំ​ឲ្យ​ឆ្លង​រីករាល កាន់តែ​ធ្ងន់ធ្ងរ​ឡើង​បន្តទៀត​។

លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អ្នករកឃើញ​មាន​វិជ្ជមាន​កូវីដ១៩ ចំនួន១០នាក់ ខាងលើនេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ដឹកយក​ទៅ​ព្យាបាល​ ហើយ​ចំណែក​អ្នក​អវិជ្ជមាន កូវីដ១៩ ទាំងអស់ ត្រូវ​បាន​យក​ទៅ​ធ្វើ​ចត្តា​ឡីស័ក រយៈពេល១៤ថ្ងៃ សិន​ដើម្បី​ការពារទប់ស្កាត់​ការ រីករាលដាល កូវីដ១៩ ក្នុងសហគមន៍។ រីឯ​អ្នក​ដែល​ដឹងខ្លួន​ថា បាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន កូវីដ១៩ ឬ រោងចក្រ ខាងលើ​ត្រូវ​ចូលខ្លួន​មក​យក​សំណាក​ដើម្បី​ការពារ​ខ្លួន​អ្នក និង គ្រួសារ អ្នក​ឬ ក្នុងសង្គម​ជាដើម៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម