Connect with us

កូវីដ-១៩

អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្ទះ ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វីដ​.១៩ ចំនួន​០៣​ផ្ទះ នៅក្នុង​ក្រុង​សំរោង

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១ លោក ចាវ សំណាង សមាជិក​ក្រុមការងារ Covid-១៩ ក្រុង​សំរោង សហការ​ជាមួយ​ក្រុមការងារ​សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន​ភូមិ​សង្កាត់ បាន​ចុះ​ធ្វើ​ការស្រាវជ្រាវ និង​យក​សំណាក អ្នក​ដែល​មាន​ការពាក់ព័ន្ធ និង​អ្នក​វិជ្ជមាន​កូ​វីដ​១៩ (​ឈ្មោះ ម៉ូ សុ​ថុល ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​) នៅ​ភូមិ​ដូន​កែន សង្កាត់​សំរោង ក្រុង​សំរោង ចំនួន​១០​នាក់ ស្រី ០៦​នាក់ ដែលមាន​ឈ្មោះ​ដូចខាងក្រោម​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ឈ្មោះ ណែន ទាវ ភេទ​ប្រុស អាយុ ៦២​ឆ្នាំ​

២. ឈ្មោះ ប៊ូ​ន ហៀ​ត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ​

៣. ឈ្មោះ ខុ​ញ ស្រី​ណា​ម ភេទ​ស្រី អាយុ ១៣​ឆ្នាំ​

៤. ឈ្មោះ ខៀវ វុ​ស្នុ​ក ភេទ​ប្រុស អាយុ ១២​ឆ្នាំ​

៥. ឈ្មោះ ខៀវ ផាន់​ណា​ដា​ណេ ភេទ​ស្រី អាយុ ០៨​ឆ្នាំ​

៦. ឈ្មោះ ខៀវ អាន់​យ៉ា ភេទ​ស្រី អាយុ ០៥​ឆ្នាំ​

៧. ឈ្មោះ លុយ សាវឿន ភេទ​ស្រី អាយុ ៣៩​ឆ្នាំ​

៨. ឈ្មោះ សឹក ស៉ី​ណាត ភេទ​ស្រី អាយុ ១៧​ឆ្នាំ​

៩. ឈ្មោះ សឹក សុវណ្ណ ភេទ​ស្រី អាយុ ១៥​ឆ្នាំ​

១០. ឈ្មោះ សឹក សំណាង ភេទ​ប្រុស អាយុ ១២​ឆ្នាំ​

យោង​តាម​លទ្ធផល នៃ​ការយក​សំណាក​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​ឃើញ​ថា ក្នុងចំណោម ១៨​នាក់ រក​ឃើញ​វិជ្ជមាន ០៣​នាក់ ស្រី ០២​នាក់ មានឈ្មោះ​ខាងក្រោម​៖

១. ឈ្មោះ ខុ​ញ ស្រី​ណា​ម ភេទ​ស្រី អាយុ ១៣​ឆ្នាំ​

២. ឈ្មោះ ខៀវ វិ​ស្នុ​ក ភេទ​ប្រុស អាយុ ១២​ឆ្នាំ​

៣. ឈ្មោះ ខៀវ ផាន់​ណា​ដា​ណេ ភេទ​ស្រី អាយុ ០៨​ឆ្នាំ​

​អ្នក​ទាំង​០៣​នាក់​ត្រូវបាន​ក្រុមគ្រូពេទ្យ​បញ្ជូនទៅ​ព្យាបាល​នៅ​មណ្ឌល​សាលាបឋមសិក្សា​សំរោង ក្រុង​សំរោង។

អាជ្ញាធរ​សម្រេច​ធ្វើ​ការ​បិទ​ខ្ទប់​ទីតាំង​ផ្ទះ ដែលមាន​ការពាក់ព័ន្ធ​ខាង​លើចំនួន​០៣​ផ្ទះ ចំនួន​១៤​ថ្ងៃ​បន្តទៀត មានដូចជា​៖

១. ផ្ទះ​ឈ្មោះ ឈុត សា​ខន ភេទ​ស្រី អាយុ ៣១​ឆ្នាំ ភូមិ​ដូន​កែន​

២. ផ្ទះ​ឈ្មោះ ណែន ទាវ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ភូមិ​ដូន​កែន​

៣. ផ្ទះ​ឈ្មោះ ប៊ូ​ន ហៀ​ត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ភូមិ​ដូន​កែន សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ក្រុមការងារ បាន​ធ្វើ​ការណែនាំ​ដល់​អ្នក​ដែល​អវិជ្ជមាន​ទាំងអស់ ឲ្យ​អនុវត្តន៍​វិធានការណ៍​សុខាភិបាល ៣​ការពារ និង ៣​កុំ ដើ​ម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង និង​រីក​រាលដាល​មេរោគ​កូ​វីដ​១៩​ក្នុង​សហគមន៍៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម