Connect with us

កូវីដ-១៩

អាជីវករ​ផ្សារ​ដើម​គ​ជាង​៣០០​នាក់​ ដែល​ក្រុម​គ្រូពេទ្យ ពិនិត្យ​យក​សំណាក​មិនមាន​វិជ្ជាមាន​កូ​វីដ​-១៩​ទាំងអស់ ប៉ុន្តែ​ផ្សារ​ត្រូវ​បិទ​៣​ថ្ងៃ

បានផុស

នៅ

ភ្នំពេញ ​៖ អាជីវករ​ផ្សារ​ដើម​គរ​ជាង​៣០០​នាក់​ ដែល​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ធ្វើការ​ពិនិត្យ​យក​សំណាក​ក្រោយពី​មាន​ព័ត៌មាន​ថា មាន​អ្នកជំងឺ​កូ​វីដ​-១៩​ប្រភេទ បម្លែ​ង​ថ្មី​(​ដែល​តា​) ចូលទៅក្នុង​ផ្សារ​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ ធ្វើ​ការយក​សំណាក​ពី​បងប្អូន​អាជីវក​រទាំង​ជាង​៣០០​នាក់ ក្រោយពី​ការ​ត្រួតពិនិត្យ​យក​សំណាក​បានបញ្ចប់ ជា​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​អាជ្ញាធរ​នៅតែ​បង្ខំចិត្ត​បិទ​ផ្សារ​ដើម​គក្នុង​រយៈពេល​០៣​ថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​គៀង ចក់​ ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​រាត្រី​ថ្ងៃទី​០៣ ​ខែសីហា​នេះ​ថា​ ចំពោះ​បងប្អូន​អាជីវករ​ដែល​បាន​មក​ពិនិត្យ​យក​សំណាក​នៅ​ថ្ងៃ​នេះ គឺ​មាន​ចំនួន ៣៤០​នាក់ ដោយ ក្រុម​គ្រូពេទ្យ​ចាប់ផ្ដើម​ពិនិត្យ​យក​សំណាក់​តាំងពី​ម៉ោង ១​រហូតដល់​ម៉ោង​៧​យប់ ហើយ​ជា​លទ្ធផល បងប្អូន​អាជីវក​រទាំង​៣៤០​នាក់​នេះ មិន​មាន​វិជ្ជមាន​កូ​វីដ​-១៩​នោះទេ ។ ប៉ុន្តែ​សម្រាប់​គណៈកម្មការ​ផ្សារ​និង​ធ្វើ​ការបិទ​ផ្សារ​ជា​បណ្ដោះអាសន្ន​ចំនួន​បី​ថ្ងៃ ពោលគឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ៤​ទី ទី​៥​និង​ទី​០៦ សីហា​នេះ។

លោក​បញ្ជាក់​ថា ការពិនិត្យ​យក​សំណាក​នេះ ជាការ​ពិនិត្យ​យក​សំណាក់ រហ័ស រ៉ា​ពី​តេស្ត ប៉ុណ្ណោះ ក្រុមគ្រូពេទ្យ​នឹង​យក​សំណាក​របស់​បងប្អូន​អាជីវករ​ទាំងអស់​ទៅធ្វើ​ពិនិត្យ​នៅ​ម៉ាស៊ីន​ធំ​បន្ត​ទៀត​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម