Connect with us

កូវីដ-១៩

ខេត្តឧត្ដរមានជ័យ​ ៖ រក​ឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​៥៤ ករណី ខណៈ អ្នក​ឆ្លង​កើនឡើង​ដល់​៥.២៣០ ករណី និង​ជាសះស្បើយ​ចំនួន​៤០ នាក់​បន្ថែមទៀត

បានផុស

នៅ

​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ជ្រាបថា ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តឧត្ដរមានជ័យ បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​៥៤ ករណី បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​គិត​ត្រឹម​ម៉ោង​១៧និង៣០​នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៥.២៣០ ករណី ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ៤.៥៩៦​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន ៦៣៣ ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១.៣៥០ នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៣.៨៧១ នាក់ និង​ស្លាប់​ចំនួន ០៩​នាក់។

​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «​បី​កុំ និង បី​ការពារ​» ៕

ដោយ ៖ ​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ១ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម