Connect with us

កូវីដ-១៩

សង្កេតមើលខ្លួន! លក្ខខណ្ឌបែបណាដែលគ្រូពេទ្យចាត់ទុកថា ឆ្លងកូវីដស្រាល ឬធ្ងន់ត្រូវបំពាក់អុកស៊ីសែន

បានផុស

នៅ

ខណៈមនុស្សម្នាក់បានឆ្លងកូវីដ មិនមែនមានន័យថា ត្រូវតែព្យាបាលតាមក្បួនវេជ្ជសាស្ត្រគ្រប់គ្នាទេ។ សម្រាប់អ្នកឈឺខ្លះ ក្នុងករណីស្រាលៗអាចព្យាបាលនៅផ្ទះខ្លួនឯងបាន ដោយពុំ​ចាំបាច់​ប្រើ​ថ្នាំ​ច្រើន​មុខ​ឬតម្រូវឲ្យមានការថែទាំពីក្រុមគ្រូពេទ្យឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​សម្រាប់​អ្នក​ឈឺ​សមគួរ​ឬ​ធ្ងន់ធ្ងរ​ អាច​ឈាន​ទៅ​ធ្វើការ​បែងចែក​កម្រិត​នៃ​លក្ខណៈ​គ្លីនិក​ ដើម្បី​​បំពាក់​អុកស៊ីសែន ​និង​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ខ្យល់​ដកដង្ហើម​ថែម​ទៀត​ផង។

ការ​ធ្វើ​ចំណាត់ថ្នាក់​កម្រិត​ភាព​ធ្ងន់ធ្ងរ​ សម្រាប់​ករណី​វិជ្ជមាន​ដោយ​ប្រើ​លក្ខខណ្ឌ​ខាងក្រោម៖

១ ករណី​គ្មាន​រោគ​សញ្ញា

-គ្មាន​រោគ​សញ្ញា​ឬ​សញ្ញា​នៃ​ការ​បង្ក​រោគ​ណា​មួយ អ្នក​ឈឺ​អាច​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួនឯង​ ​ឬ​លេប​ថ្នាំ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ។

២ ករណី​ស្រាល

-មាន​ផ្ដាសាយ

-ហៀរសំបោរ

-ឈឺ​បំពង់ក

-ឈឺ​សាច់​ដុំ​ឬ​ឈឺ​សន្លាក់

-កម្ដៅ​តិច​ជាង ៣៨ អង្សារសេ

-ចង្វាក់​ដង្ហើម​ធម្មតា (១៤ – ២០ ដង/នាទី​សម្រាប់​មនុស្ស​ពេញវ័យ)

-កំហាប់​អុកស៊ីសែន (SpO2) លើស​ពី ៩៤ ភាគរយ (ដោយ​មិន​ទាន់​ដាក់​អុកស៊ីសែន)។

៣ ករណី​មធ្យម

-កម្ដៅ​លើស​ពី ៣៨ អង្សារសេ

-ចង្វាក់​បេះដូង១០០ដង/នាទី

-ចង្វាក់​ដង្ហើម២០ ទៅ ២៥ ដង/នាទី

-ពិបាក​ដង្ហើម SpO2: ៩២ ភាគរយ – ៩៤ ភាគរយ (ដោយ​មិន​ទាន់​ដាក់​អុកស៊ីសែន)

-រូប​ថត​សួត​មិន​ធម្មតា​ មាន​សញ្ញា​ ស​ ស្រអាប់​ដាស​ នៅ​ផ្នែក​ខាង​នៃ​សួត។

៤ ករណី​ធ្ងន់ធ្ងរ

-កម្ដៅ​លើស​ពី ៣៨ អង្សារសេ

-ចង្វាក់​បេះដូង ១២០ ដង/នាទី

-ចង្វាក់​ដង្ហើម ២៥ ដង/នាទី

-វិបត្តិ​នៃ​ការ​ដឹង​ស្មារតី (ពិន្ទុ Glasgow Coma Scale ≤14 )

-SpO2 < ៩២% (ដោយ​មិន​ដាក់​អុកស៊ីសែន)

-PaO2/FiO2 ≤ 300mmHg (1 mmHg = 0.133kPa)

មាន​ការ​វិវត្ត​លឿន​នៃ​សញ្ញា​រលាក​សួត​លើ​រូបភាព​ថត​សួត ​ដោយ​កាំរស្មីអ៊ិច ៥០ ភាគរយ (Lung infiltrates on CXR ≥50%) ក្នុងអំឡុងពេល ២៤ ទៅ ៤៨ ម៉ោង។

៥ ករណី​សង្រ្គោះ​កម្រិតធ្ងន់

-មាន​លក្ខខណ្ឌ​ណា​មួយ​ក្នុងចំណោម​លក្ខខណ្ឌ​ខាងក្រោម៖

-ដង្ហើម​ចុះ​ខ្សោយ ​តម្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម

-ស្លុក(Shock)

-សរីរាង្គ​ផ្សេង​ចុះ​ខ្សោយ ​តម្រូវ​ឲ្យ​មាន​ការ​ថែទាំ​នៅ​ផ្នែក ICU៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទើបចាក់​វ៉ាក់សាំង ដាច់​ខាត​កុំ​ប្រើ​ថ្នាំទាំង​នេះ​ អាចរារាំង​ភាព​ស៊ាំ​ក្នុង​រាងកាយ និងបន្ថយប្រសិទ្ធភាព

ចុចអាន៖ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម