Connect with us

ព័ត៌មានជាតិ

មន្ត្រី បុគ្គលិក កម្មកររោងចក្រត្រូវធ្វើតេស្តជាប្រចាំ

បានផុស

នៅ

ក្រសួងសុខាភិបាល​នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ បានចេញសារាចរណែនាំមួយ ស្ដីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឱ្យមន្ត្រីស្ថាប័នរដ្ឋ និងបុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវធ្វើតេស្តជាប្រចាំ ដោយក្រសួងប្រៃសណី និងទូរគមនាគមន៍ បន្តចែកចាយឧបករណ៍តេស្តរហ័ស ក្នុងតម្លៃដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារាចរណែនាំដែលចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ទៀត​ថា តំបន់ដែលមានផ្ទុះជំងឺកូវីដ១៩ ជាតំបន់បិទខ្ទប់ ត្រូវបានកំណត់ធ្វើការវាយតម្លៃលើប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ និងធ្វើតេស្តរហ័ស ឬធ្វើតេស្ត PCR ស្របតាមបច្ចេកទេសសុខាភិបាល។

ចំពោះកន្លែងយកសំណាកសាធារណៈដោយមន្ត្រីសុខាភិបាលមូលដ្ឋាន ឬក្រុមអ្នកស្ម័គ្រចិត្ត សម្រាប់ប្រជាពលរដ្ឋមិនមានលទ្ធភាពទិញឧបករណ៍តេស្តរហ័សត្រូវរៀបចំនៅតាមស្រុក ខណ្ឌ ឬឃុំ សង្កាត់។

សារាចរដដែលលើកឡើងថា ក្រសួងប្រៃសណី និងទូរគមនាគមន៍ បន្តលក់ឧបករណ៍តេស្តរហ័សរយៈពេល​២ខែទៀត ដើម្បីឱ្យមានភាពសម្បូរ និងបន្សាំទៅនឹងតម្លៃទីផ្សារ បន្ទាប់មកក្រសួងនិងផ្ទេរទៅឱ្យអង្គភាពណា​មួយ ឬទុកលទ្ធភាពទៅឱ្យក្រុមហ៊ុនធ្វើអាជីវកម្មក្នុងតម្លៃសមស្រប។

រីឯមន្ទីរពេទ្យឯកជនទាំងអស់ ត្រូវផ្ដល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋ ក្នុងតម្លៃទាបសមស្រប ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័សដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។

ចំណែកឯឱសថស្ថាន ត្រូវលក់ឱបករតេស្តរហ័សក្នុងតម្លៃសមស្របដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព​ទិញ​យកមកធ្វើតេស្ត។

ដោយឡែកមូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍តេស្តរហ័ស ផ្ដល់ជូនដោយក្រសួងសុខាភិបាល៕

សារាចរណែនាំ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម