Connect with us

កូវីដ-១៩

ស្ត្រី​មាន​ជំងឺ​កូ​វីដ​១៩​ម្នាក់ រស់នៅ​ស្រុក​ថ្មពួក ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​កម្ពុជា ជប៉ុន មង្គល​បូរី​

បានផុស

នៅ

​ស្ដ្រី​វ័យ​៥៩​ឆ្នាំ រស់នៅ​ស្រុក​ថ្មពួក​​ម្នាក់​ទៀតហើយ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ នៅ​មន្ទីរពេទ្យ​ខេត្តកម្ពុជា ជប៉ុន មង្គល​បូរី កាល​ពី​ម៉ោង១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​កូ​វីដ​១៩​ បាន​ប្រល័យ​ជីវិត​ស្ត្រី​ម្នាក់ រស់នៅ​ភូមិ​ស្វាយ ឃុំ​ថ្មពួក ស្រុក​ថ្មពួក​ខេត្ត​បន្ទាយ​មាន​ជ័យ។ បើតាម​ការអះអាង​រប​ស់​ក្រុមគ្រូពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន​មង្គល​បូរី បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា អ្នក​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ មានឈ្មោះ​ កេ​ត​ឌី ភេទ​ស្រី អាយុ៥៩ឆ្នាំ។​

ក្រុមគ្រូពេទ្យ ខេត្ត​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា អ្នក​ជំងឺ​បាន​ស្លាប់​នៅ​វេលា​ម៉ោង១​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២១ តា​មកា​វិនិច្ឆ័យ​របស់​ក្រុមគ្រូពេទ្យ អ្នក​ជំងឺ​មាន​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​ការ​រលាក​សួត ដោយសារតែ​វីរុស​កូ​វីដ​១៩ ​វាយលុក​។ ​លោក​អាចារ្យ​ ប្រាក់ ​សុ​ភ័ត អនុប្រធាន​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្ត​បន្ទាយ​មានជ័យបាន​​ឲ្យ​ដឹងថា សព​ត្រូវ​បាន​រៀបចំ​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ការកំណត់​របស់​រដ្ឋ យក​ទៅ​បូជា​ដោយ​ធ្វើការ​តម្កល់​ធ្វើ​បុណ្យ​សព នៅ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​តែ​ម្តង​៕

ត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម