Connect with us

ព័ត៌មានជាតិ

ចុះ​យក​សំណាក​៥៤​នាក់​ នៅ​ព្រះ​អង្គដងកើ​ រក​ឃើញ​វិជ្ជ​មាន​ម្នាក់ក្រោយមាន​អ្នកកូវីDeltaបានទៅ

បានផុស

នៅ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី១៤ ខែសីហា ​ឆ្នាំ២០២១នេះ​ កម្លាំង​គ្រូពេទ្យ​Tida​បាន​ចុះ​សហការ​ជា​មួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​យក​សំណាក​(​តេស្តរហ័ស​)​លោក​តាអាចារ្យ​ក៏ដូចជា​បុគ្គលិក​ប្រចាំការ​នៅ​បរិវេណ​ព្រះអង្គ​ដង​កើ​ខាងមុខ​ព្រះបរមរាជវាំង ​ព្រោះ​មាន​អ្នក​កើត​កូ​វី​ដប​ម្លែ​ង​ថ្មី​Delta​បាន​ទៅ​ទីនោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ​ចំនួន​អ្នក​ដែល​ត្រូវ​បាន​ខាង​ពេទ្យ​ធីតា​ចុះ​យក​សំណាក​(​តេស្ត​រហ័ស​)​នោះ​ មាន​ចំនួន​៥៤​នាក់​ក្នុង​នោះ​ស្រី​១៩​និង​ឃើញ​វេជ្ជ​មាន​ម្នាក់​ប្រុស​។

អាជ្ញាធរ​បាន​បញ្ជាក់​ទៀត​ថា ​នៅ​ទីតាំង​ព្រះអង្គ​ដងកើ​​ត្រូវ​បាន​ហ៊ុមព័ទ្ធ​មិន​អនុញ្ញាត​ឲ្យ​ពុទ្ធបរិស័ទ​ឬ​ប្រជាពលរដ្ឋ​ចេញ​ចូល​ទៅ​អុជ​ធូប​នៅ​ទីនោះ​ទៀត​ទេ ​ចាប់ពី​ថ្ងៃនេះ​តទៅ​ព្រោះ​មាន​អ្នក​វិជ្ជ​មាន​ក្រោយពី​តេស្ត​ឃើញ​ម្នាក់​។

ជាមួយគ្នា​នោះ​ដែរ​ ខាង​អនុ​គណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ​១៩​ប្រកាស​នៅ​ល្ងាច​នេះ​ដែរ​ថា​ មាន​លោកតា​អាចារ្យ ម្នាក់​ប្រចាំ​នៅ ទីសក្ការៈ ព្រះអង្គដង​កើ វិជ្ជមាន វីរុស​កូ​វីដ​-១៩ បន្ទាប់ពី អ្នក​ជំងឺកូវីដ​-១៩ បំប្លែង​ថ្មី Delta បាន​ទៅកាន់​ទីតាំង​ខាងលើនេះ។

ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ទៅ ទីសក្ការៈ​ព្រះអង្គ​ដង​កើ​ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០២១ សូម​តាមដាន​សុខភាព និង​ទៅ​ធ្វើ​តេស្ដ​ប្រសិនបើ​សង្ស័យ សូម​ទៅយក​សំណាក​នៅ​ទីតាំង ដែល​នៅ​ជិត​បំផុត​៕

ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម