Connect with us

កូវីដ-១៩

បុរស​ម្នាក់​ដេកស្លាប់​ក្បែរ​របង តេស្ត​​ឃើញ​វិជ្ជមាន​កូ​វីដ១៩ ខណៈ​មាន​អ្នក​ជាប់​ពាក់ព័ន្ទជាច្រើន​

បានផុស

នៅ

​សាកសព​បុរស​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ក្បែរ​របង​អ្នកភូមិ​ គ្មាន​សំលៀកបំពាក់ ដែល​មាន​តែ​ខោ​លី​អូរ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​នាំគ្នា​ទៅ​មើល ហើយ​នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​ផ្ទុក​ជំងឺ​កូ​វីដ ទើប​មានការ​ពាក់ព័ន្ធ​នឹង​មនុស្ស​ជាច្រើន​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​ភ្ញាក់​ផ្អើលឆោឡោ​ក្រោយពី​មាន​អ្នកភូមិ​ម្នាក់ ​បាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ដេកស្លាប់ កាល​នៅ​វេ​លា​ម៉ោង​០៥ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ទួលប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ដែល​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឆាន់ ឆូ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ដោយ​ដួល​ស្លាប់​ក្បែរ​របង ស្លៀក​ខោ​លី​អូ​ពណ៌​ប្រផេះ អត់​ពាក់អាវ នៅ​ខាងក្រោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ហឿន ថា​ន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​។​

​ក្រោយពី​មាន​សេចក្តី​រាយការណ៍​មាន​ករណី​ឃើញ​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​និង​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង បាន​ចុះទៅ​ទីតាំង​កើតហេតុ ពិនិត្យ​សំណាក​ជនរងគ្រោះ ក្រោយពី​ធ្វើតេស្ត​សព​មាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩ ហើយ​តាម​ការស្រាវជ្រាវនិង​ពិ​និត្យ​សាកសព របស់​គ្រូពេទ្យ​ជំនាញសន្និដ្ឋាន​ថា ជនរងគ្រោះ​បាន​ដើរ​ដួល​ដាច់​សរសៃ​ឈាម​ស្លាប់ មិន​មាន​ជា​ករណី​ឃាតកម្ម​នោះឡើយ​។​

​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ បាន​យក​សំណាក់ប្រពន្ធ​របស់​ជនរងគ្រោះ​ឈ្មោះ គាំ ស​ទ្ធី ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយគ្នា ដែល​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​១៩ ហើយក៏​ស្រាវជ្រាវ​រកឃើញ អ្នកពាក់ព័ន្ធ​បន្ថែមទៀត​ជាមួយ​គ្រួសារ​សាកសព​ដែល​វិជ្ជមាន​កូ​វីដ​១៩ មានដូចជា៖ ​១. ឈ្មោះ​គាំ សុ​ទ្ធី ភេទ​ស្រី អាយុ ៥១​ឆ្នាំ (​ប្រពន្ធ​របស់​សាកសពវិជ្ជមានកូ​វីដ​១៩), ២. ឈ្មោះ មុយ សុផាត ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ, ៣. ឈ្មោះ លឹម គា ភេទ​ស្រី អាយុ​៦៣​ឆ្នាំ, ៤. ឈ្មោះ​ឃុ​ត មករា ភេទ​ស្រី អាយុ​២៦​ឆ្នាំ​, ៥. ឈ្មោះ​ រុន នួន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ, ៧. ឈ្មោះ​វន សា​វ៉ុ​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ, ៨. ឈ្មោះ​ នួន ឆា​នុ​ន ភេទ​ប្រុស អាយុ​៧​ឆ្នាំ, ៩. ឈ្មោះ នួន ឆា​នី ភេទ​ប្រុស អាយុ​៨​ឆ្នាំ ទាំងអស់គ្នា​រស់នៅ​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។​

​បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​បូជា ​នៅខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយឡែក​អ្នកពាក់ព័ន្ធ​នឹង​វិជ្ជមាន​កូ​វីដ​-១៩ អាជ្ញាធរ​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ បាន​នាំ​ពួកគាត់​ទៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​ដាក់​ពួកគាត់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាច់ដោយឡែក​។​

គួរ​បញ្ជាក់ថា គិត​មក​ដល់ពេលនេះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៥,៦៩៧ ករណី ក្នុង​ នោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ៤,៧៣១​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន ៩៦៥ ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២,២៨៦ នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៣,៤០២ នាក់ និង​ស្លាប់​ចំនួន ១០​នាក់​៕​

អត្ថបទ​៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម