Connect with us

ព័ត៌មានជាតិ

ចុះផ្អាកការសាងសង់អគារខុនដូ មួយ​នៅខេត្តព្រះសីហនុ​ក្រោយ រកឃើញឆ្លងជំងឺកូវីដ១៩

បានផុស

នៅ

អគារខុនដូស៊ីហ្គេត ស្វីត មានអាសយដ្ឋាន នៅវិថីក្រុង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុត្រូវបានអាជ្ញាធរចុះផ្អាកដំណើរការសាងសង់ជាបណ្ដោះអាសន្នក្រោយរកឃើញបុគ្គលិក និងកម្មករសាងសង់មានវិជ្ជមានជំងឺ​កូវីដ១៩ ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដែលបានផ្ញើជួនលោក WANG HAICHAO អ្នកគ្រប់គ្រងការដ្ឋានសំណង់ខុនដូ ស៊ីរហ្គត ស្វីត បានឱ្យដឹងថាក្រុម ឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បាន យកសំណាកពីបុគ្គលិក កម្មករសាងសង់ខុនដូ ស៊ីហ្គេត ស្វីត ហើយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានជំងឺ វីដ​១៩។

រដ្ឋបាលខេត្តបានបន្តថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកវីដ-១៩ ដល់បុគ្គលិក កម្មករដទៃទៀត រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្ដោះអាសន្នដំណើរការសាងសង់ខុនដូ ស៊ីហ្គេត រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រដ្ឋបាលខេត្តបានបន្តទៀតថាក្នុងអំឡុង៣ល ១៤ថ្ងៃនេះ តម្រូវឱ្យលោក សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយ​តបបន្ទាន់ នៃមន្ទីរសុភិបាលខេត្ត យកទៅវិភាគរកមេរោគកូវីដ-១៩ តាមការកំណត់។

ជាមួយគ្នានវដែរចំពោះបុគ្គលិក កម្មករទាំងអស់ដែលបម្រើការនៅក្នុងការដ្ឋានសំណង់ ត្រូវផ្អាកការចញ-ចូលទីតាំងនោះ ហើយនៅក្រោយពេលបានផ្តល់វត្ថុសំណាករូចរាល់ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនៅកន្លែងស្នាក់នៅជាច់ដោយឡែកពីគ្នា រង់ចាំពពដល់ការធ្វើវិភាគវត្ថុសំណាក។

ចំពោះអ្នកដែលមានការពាក់ព័ន្ធបានគ្រប់ៗគ្នា និងមានលទ្ធផលផ្លូវការ ទើបអោយបញ្ចប់ការធ្វើចត្តាឡីស័កបាន តាមការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៕ ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម