Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ អ្នកឆ្លងជំងឺកូវីដ១៩ សរុបជិត ២ ម៉ឺននាក់

បានផុស

នៅ

ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យសរុបមានចំនួន១៤៣.៣៧៣នាក់ អ្នកកើតមានចំនួន១៧.៥៥៩នាក់ អ្នកជាសះស្បើយមានចំនួន១២.៤៥១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង សុខាភិបាល​ អមដំណើរដោយមន្ត្រីសុខាភិបាលជាច្រើននាក់មកទៅកាន់ខេត្តបន្ទាយមានជ័យម្តងទៀត ដើម្បីត្រួតពិនិត្យកន្លែងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បំប្លែងថ្មីដែលតា ដែលទើបសាង​សង់រួចស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២១។

លោកឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី ២១ ខែសីហា ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យសរុបមានចំនួន​១៤៣ ៣៧៣​នាក់ ស្រី៦៣ ៩៤១នាក់ក្នុងនោះបានរកឃើញអ្នកកើតជំងឺកូវីដ១៩ មានចំនួន ១៧ ៥៥៩នាក់ ខណៈអ្នកជាសះស្បើយ ចំនួន ១២ ៤៥១នាក់ និងស្លាប់ ចំនួន១៣០នាក់ ស្រី៧០នាក់ ជនជាតិខ្មែរ១២៤នាក់ស្រី៦៧​នាក់ ជនជាតិឥណ្ឌូនេសីុ ៣នាក់ ស្រី១នាក់ ជនជាតិថៃ៣នាក់ស្រី២នាក់៕

ដោយ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម