Connect with us

កូវីដ-១៩

ថយចុះច្រើន! នៅភ្នំពេញ ក្នុង១ថ្ងៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្រោម៧០នាក់

បានផុស

នៅ

ភ្នំពេញ ៖ នៅថ្ងៃទី២២ សីហានេះ អ្នកឆ្លងជំងឺកូវីដ-១៩ មានតែ៦៨នាក់ប៉ុណ្ណោះ សម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ ដែលនេះជាសញ្ញាមួយបញ្ជាក់ថា នៅភ្នំពេញបានវិលទៅរកស្ថានភាពកាន់តែប្រសើរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ នៅបន្តយកចិត្តទុកដាក់ជានិច្ច ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះ ឱ្យកាន់តែល្អឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ខណៈដែលលោកទទួលអំណោយពីលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ដើម្បីបន្តផ្ដល់ជូនទៅឱ្យបងប្អូនជាប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កាលពីថ្ងៃទី២២ សីហា ម្សិលមិញនេះ ជំងឺកូវីដ-១៩ សម្រាប់ នៅរាជធានីភ្នំពេញ មានការថយចុះច្រើន ពោលគឺអ្នកមានវិជ្ជមានកូវីដ-១៩ មានតែ៦៨នាក់ប៉ុណ្ណោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនៅតែជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ អោយកាន់តែល្អប្រសើរ។

ក្រៅពីនេះ លោក ឃួង ស្រេង នៅបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចត្រូវទប់ស្កាត់ឱ្យបាននូវរាល់ការប្រមូលផ្តុំ ជួបជុំគ្នាផឹកស៊ី ពិសេសត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះ ការលួច​បើកខារ៉ាអូខេ ភោជនីយដ្ឋានផឹកស៊ីជាដើម ដែលនេះជាដើមចមមួយបង្កើតឱ្យមានការរីករាលដាលជំងឺ​កូវី-១៩ជាថ្មី៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម