កូវីដ-១៩
៩ថ្ងៃមានព្រះសង្ឃ និងឥស្លាមសាសនិកជាង៤០អង្គនាក់ បានឆ្លងជំងឺកូវីដ-១៩
នៅក្នុងរយៈពេល៩ថ្ងៃនេះមានព្រះសង្ឃព្រះពុទ្ធសាសនា និងឥស្លាមសាសនិកនៅទូទាំងប្រទេសចំនួ៤៤អង្គនាក់បានឆ្លងជំងឺកូវីដ-១៩។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍នៅថ្ងៃទី០១ ខែកញ្ញានេះថា គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ មានព្រះសង្ឃព្រះពុទ្ធសាសនា នៅទូទាំងប្រទេសចំនួន២២អង្គ បានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយចំនួន៨៩អង្គ កំពុងសម្រាកព្យាបាលជំងឺចំនួន៣៨អង្គ និងកំពុងធ្វើចត្តាឡីស័កចំនួន២៩៦អង្គ។
លោកបានបន្តថា នៅក្នុងរយៈពេល៩ថ្ងៃនេះដែរ ក៏មានឥស្លាមសាសនិកបានឆ្លងជំងឺកូវីដ-១៩ ចំនួន ២២នាក់ ជាសះស្បើយចំនួន ១៦នាក់ កំពុងព្យាបាលជំងឺចំនួន ៣នាក់។ ចំណែក គ្រិស្តសាសនិកវិញមានអ្នកជាសះស្បើយចំនួន ២នាក់ និងកំពុងធ្វើចត្តាឡីស័កចំនួន ១នាក់។
លោក សេងសុមុនី បានបន្ថែមទៀតថា មូលហេតុដែលបណ្តាលឱ្យព្រះសង្ឃឆ្លងជំងឺកូវីដ-១៩ គឺព្រះសង្ឃខ្លះបានឆ្លងពីក្មេងវត្តធ្វើជាកម្មករចេញទៅធ្វើការនៅខាងក្រៅ ហើយបានចម្លងជំងឺដល់ព្រះសង្ឃ និងព្រះសង្ឃខ្លះទៀតបានឆ្លងជំងឺកូវីដ-១៩ ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រនៅខាងក្រៅ ដែលករណីទាំងនេះកើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃតាមខេត្តឆ្លងជំងឺកូវីដ-១៩វិញ ភាគច្រើនព្រះអង្គបានចូលរួមពិធីបុណ្យទានផ្សេងៗ។
អ្នកនាំពាក្យក្រសួងធម្មការបានអំពាវនាវឱ្យព្រះសង្ឃនិមន្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់អង្គ ដើម្បីឱ្យមានភាពស៊ាំសំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈរហូតមកដល់ពេលនេះមានព្រះសង្ឃប្រមាណ៥,០០០អង្ គនៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងចំណោមព្រះសង្ឃជាង២ម៉ឺនអង្គ ដែលមានព្រះជន្មពី១៨ឆ្នាំឡើងទៅ។
បើតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះ មានព្រះសង្ឃព្រះពុទ្ធសាសនាសរុប ២៣៩អង្គបានឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ដែលភាគច្រើនជាព្រះសង្ឃគង់នៅវត្តក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ