Connect with us

កូវីដ-១៩

ចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១៦ ខែកញ្ញានេះ អ្នកស្លាប់ដោយជំងឺកូវីដ មាន៧នាក់ កើន ឡើងដល់១៥៧នាក់ នៅខេត្តបន្ទាយមានជ័យ

បានផុស

នៅ

តាម​ការអះអាង​របស់ លោក​អាចារ្យ ​ប្រាក់​ សុ​ភ័ត អនុប្រធាន​មន្ទីរ​ធម្មការ​ និង​កិច្ចការ​សាសនា​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ខេត្តបន្ទាយមានជ័យ មាន​អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន៧នាក់ សរុបអ្នកស្លាប់កើនឡើងដល់១៥៧នាក់ ហើយក្នុងនោះ ជនជាតិខ្មែរ ១៥១​នាក់ ជនជាតិឥណ្ឌូនេស៊ី ៣នាក់ ជនជាតិថៃ ៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អាចារ្យ​ ប្រាក់​ សុ​ភ័ត​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា អ្នកស្លាប់​ទាំង​៧​នាក់​ ១.​ ឈ្មោះ ឡុង​សារឹម ភេទប្រុស អាយុ​៧៣​ឆ្នាំ រស់នៅភូមិ​បឹងរ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី, ២​.ឈ្មោះ សី​រ៉ា​ក់ ភេទស្រី អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ, ៣​. ឈ្មោះ គួ​យ​ អ៊ួ​ច ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ, ៤. ឈ្មោះ មាស​រឿង ភេទស្រី​ អាយុ៦៤​ឆ្នាំ នៅភូមិ​ប្រឡាយ​លួង​លើ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី, ៥​. ឈ្មោះ​មាន​ យឹម​ឡាយ ភេទស្រី អាយុ​៦៦​ឆ្នាំ នៅភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ, ៦. ឈ្មោះ​ យឹម ប៊ុនថន ភេទប្រុស អាយុ៧១ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ, ៧. ឈ្មោះ ឃុ​ត​ ឡាយ ភេទស្រី​ អាយុ​៨៤​ឆ្នាំ នៅ​ភូមិ​កំព្រីង ឃុំ​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​។​

លោក​អាចារ្យ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ សព​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ​ទាំង​៧​នាក់​នេះ​ ត្រូវបាន​លោក​អាចារ្យ​ខេត្ត​ ធ្វើការ​បូជា​រួចរាល់​អស់ហើយ​ទាំង​៧​នាក់​នេះ ​ជា​សព​បូជា​ចុងក្រោយ​ហើយ​។​ លោក​អាចារ្យ​ប្រាក់​សុ​ភ័ត​បាន​ប្រាប់ឲ្យ​ដឹង​បន្តទៀតថា សព​កូ​វីដ​១៩ សព្វថ្ងៃនេះ​ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​បូជាសព​ទៅតាម​លក្ខណៈ​បច្ចេកទេស​នៃ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ និង​ការកំណត់​របស់​រដ្ឋ យកទៅ​បូជា​ដោយ​ធ្វើការ​តម្កល់​ធ្វើ​បុណ្យសព​តាម​ប្រពៃណី នៅ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​តែម្តង ​ក្នុង​នោះ​មាន​លោកសង្ឃ​បង្សុកូល​ឲ្យ​ផងដែរ​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចំនួនអ្នកស្លាប់នៅភាគខាងត្បូងប្រទេសហ្វីលីពីនកើនឡើង ដោសារគ្រោះទឹកជំនន់ និងបាក់ដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តុលាការ អង់គ្លេស ទាត់ចោលបទចោទលើសកម្មជនវ័យក្មេង Greta Thunberg ជុំវិញការតវ៉ាឆ្នាំមុន

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ និងគ្រួសារ និមន្តព្រះសង្ឃ ៦៧ អង្គ ឧទ្ទិសកុសល បុណ្យខួប ១ឆ្នាំ ប្អូនថ្លៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ផលិតមីស៊ីល ៥០ គ្រាប់ក្នុងតម្លៃ ៦៨.៤ លានដុល្លារឲ្យ តៃវ៉ាន់ ដើម្បីផ្គាប់ចិត្តមេដឹកនាំថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិតអប់រំជប៉ុន ​មានឆន្ទៈ​បន្ត​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ ជាមួយ​ ក្រសួងអប់រំកម្ពុជា

សន្តិសុខសង្គម២ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៥ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

Sokha Hotels

ព័ត៌មានពេញនិយម