កូវីដ-១៩
វត្តគល់ទទឹង យកសំណាកព្រះសង្ឃ និង ពុទ្ធបរិស័ទ៣៥៥អង្គនាក់ រកឃើញ២អង្គនាក់ឆ្លងកូវីដ
ភ្នំពេញ ៖ វត្តគល់ទទឹងដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ សហការជាមួយអាជ្ញាធរចុះយកសំណាកដល់ព្រះសង្ឃនិងគណៈកម្មការវត្ត ដើម្បីស្វែងរកអ្នកផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីវត្តចំពុះក្អែកត្រូវបានរកឃើញព្រះសង្ឃនិងគណៈកម្មការវត្តមានវិជ្ជមានកូវីដ១៩ រហូតដល់៤៥អង្គនាក់។
យោងតាមប្រភពពីលោក គ្រី ហ៊ុច មន្ត្រីប្រចាំបញ្ជាសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា លទ្ធផលនៃការចុះយកសំណាកដល់ព្រះសង្ឃនិងគណៈកម្មការវត្តសរុប៣៥៥អង្គនាក់ ត្រូវបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២អង្គនាក់។
ដោយឡែកនៅវត្តវាលស្បូវស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅជាលទ្ធផលគឺពុំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ឡើយ។ នេះជាលទ្ធផលដែលក្រុមគ្រូពេទ្យចុះយកសំណាកដល់ព្រះសង្ឃនៅថ្ងៃទី២៤ខែកញ្ញានេះ៕
ដោយ ៖ នរា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ