កូវីដ-១៩
ព្រះសង្ឃជាង ៩៥០អង្គ បានឆ្លង និងអនិច្ចធម្មដោយសារជំងឺកូវីដ-១៩
មកដល់ពេលនេះ មានព្រះសង្ឃព្រះពុទ្ធសាសនានៅទូទាំងប្រទេសប្រមាណជាង ៩៥០អង្គ បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមាន៧អង្គបានអនិច្ចធម្ម។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍នៅថ្ងៃទី៣០ ខែកញ្ញានេះថា គិតរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានព្រះព្រះពុទ្ធសាសនានៅទូទាំងប្រទេសចំនួន ៩៤៤អង្គ បានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ៣៣៨អង្គ កំពុងសម្រាកព្យាបាលជំងឺចំនួន ១៩៩អង្គ និងអនិច្ចធម្មចំនួន ៧អង្គ។
លោក សេង សុមុនី បានបន្តថា មូលហេតុដែលបណ្តាលឱ្យព្រះសង្ឃឆ្លងជំងឺកូវីដ-១៩ គឺមានព្រះសង្ឃខ្លះបានឆ្លងពីក្មេងវត្តចេញទៅធ្វើជាកម្មករនៅខាងក្រៅ ហើយបានមកចម្លងជំងឺដល់ព្រះសង្ឃ និងព្រះសង្ឃខ្លះទៀតបានឆ្លងជំងឺកូវីដ-១៩ ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រនៅខាងក្រៅដែលករណីទាំងនេះកើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃតាមខេត្តឆ្លងជំងឺកូវីដ-១៩វិញ ភាគច្រើនព្រះអង្គបានចូលរួមពិធីបុណ្យទានផ្សេងៗ។
ថ្មីៗនេះមានផ្ទុះកូវីដ-១៩ នៅតាមវត្តអារាមមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានបង្ខំឱ្យរដ្ឋាភិបាលផ្អាកប្រារព្ធពិធីកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែពុទ្ធបរិស័ទអាចយកចង្វាន់ទៅប្រគេនព្រះសង្ឃបាននៅខាងក្រៅរទ្វារវត្តដោយអនុវត្តតាមវិធានការ ៣កុំ៣ការពារ។
ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យចុះយកសំណាកព្រះសង្ឃ និងកូនសិស្សលោកតាមវត្តក្នុងរាជធានីភ្នំពេញ ដោយរកឃើញព្រះសង្ឃ និងកូនសិស្សលោកប្រមានជាង ១៤០អង្គនាក់ ឆ្លងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានចេញសេចក្តីសម្រេចជាផ្លូវការ ឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែរក្សាការឈប់សម្រាករយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
KPT+២៣ ម៉ោង ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ចរាចរណ៍៤ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល