Connect with us

កូវីដ-១៩

ស្ថានភាពការឆ្លងជំងឺកូវីដ-១៩ នៅភ្នំពេញ ខែកញ្ញាប្រហាក់ប្រហែលកាលខែសីហា តែទាបជាងខែមុនៗ

បានផុស

នៅ

បើតាមការសង្កេត និងប្រៀបធៀប អំពីមន្ត្រីសុខាភិបាល ចំពោះស្ថានភាពការឆ្លងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ឃើញថា ស្ថានភាពការឆ្លងជំងឺកូវីដ-១៩ នៅភ្នំពេញនៅខែកញ្ញានេះ មានភាពប្រហាក់ប្រហែលកាលខែសីហា ប៉ុន្តែការឆ្លងនៅខែកញ្ញានេះចុះទាប បើប្រៀបធៀបជាមួយខែមុនៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ដោយមិនបានបញ្ជាក់ចំនួនតួលេខ ប៉ុន្តែលោកសូមនិយាយជារួម អំពីស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញថា សម្រាប់ខែកញ្ញា ស្ថានភាពឆ្លងជំងឺកូវីដ-១៩ មានភាពប្រដំត្រសងគ្នា បើប្រៀបធៀបនឹងខែសីហា។

ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញរូបនេះ បានឱ្យដឹងទៀតថា បើប្រៀបធៀបចំនួនឆ្លងជំងឺកូវីដ-១៩ នៅខែកក្កដា គឺមានការថយចុះ តែបើប្រៀបធៀបនឹងខែមិថុនា គឺមានការថយចុះច្រើន។

ជាមួយគ្នានេះ លោក ងី មានហេង ក៏បានបញ្ជាក់ផងដែរថា ចំពោះចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងខែកញ្ញានេះ ក៏ថយចុះច្រើនដែរ។ 

គួរបញ្ជាក់ថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញកាលម្សិលមិញ ថ្ងៃទី៣០ ខែកញ្ញានេះ ស្ដីពី ការសរុបស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានរកឃើញ អ្នកឆ្លងថ្មីចំនួន ៩៧៨ករណី នាំឱ្យការឆ្លងសរុបមានចំនួន ១១២,៦៥១ករណី។ អ្នកជំងឺព្យាបាលបានជាសះស្បើយមានចំនួន ៦០៥ករណី នាំឱ្យអ្នកព្យាបាលជាសះស្បើយសរុបមានចំនួន ១០២,៦៥១ករណី។ អ្នកស្លាប់មានចំនួន ១៧ករណី នាំឱ្យមានអ្នកស្លាប់សរុចចំនួន ២,៣១៩ករណី៕

អត្ថបទ​៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤៨ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម