Connect with us

កូវីដ-១៩

តេស្តរហ័សរកឃើញមនុស្ស ៤ នាក់ឆ្លងកូវីដ-១៩ ក្នុងពិធីតែងតាំងអភិបាលខេត្តបាត់ដំបង និងខេត្ត​កំពង់ធំ​​

បានផុស

នៅ

ភ្ញៀវកិត្តិយសអញ្ជើញ​​​ចូល​​រួម​​ក្នុង​ពិធី​ប្រកាស​តែង​តាំង​អភិបាល​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​កំពង់​ធំ ​ចំនួន​៤​នាក់​បាន​រក​​ឃើញ​​ឆ្លង​កូវីដ១៩​។​​ពិធី​នេះ​ត្រូវ​បាន​​​​រៀបចំ​ឡើង​ ក្រោម​អធិបតី​ភាព​សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​​នា​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១​នេះ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​សម្តេច​ក្រឡា​​ហោម​ ស ខេង​ បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ធ្វើ​តេស្ត​រហ័ស​អ្នក​ចូល​​រួម​​ក្នុង​ពិធី​តែង​តាំង​អភិបាល​​ខេត្ត​បាត់​ដំបង​ពីរ​នាក់​​រក​ឃើញ​ឆ្លង​កូវីដ​១៩​ ខណៈ​​​​ពីរ​នាក់​ទៀត​​​រក​​ឃើញ​ឆ្លង​​​ក្នុង​ឱកាស​តែង​តាំង​អភិបាល​ខេត្ត​កំពង់​ធំ​នា​រសៀល​​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១​នេះ។ ករណី​ឆ្លង​កូវីដ១៩ ​​​បាន​កើន​ឡើង​​ ក្រោយ​​ពិធី​​ជួប​ជុំ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​​កាល​​ពី​សប្តាហ៍​មុន​។

ក្រសួង​សុខាភិបាល​ប្រកាស​​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជំងឺកូវីដ-១៩ចំនួន ២៥៨នាក់ ក្នុង​នោះ​ករណី​ឆ្លង​នាំ​ចូល​កម្ពុជា ១៦នាក់,ជាសះស្បើយ ៥៤៦នាក់ និង​ស្លាប់ថ្មី ២១នាក់ នៅថ្ងៃទី១១ ខែ​តុលា ​ឆ្នាំ​២០២១នេះ។​ មក​ទល់​ពេល​នេះ​កម្ពុជា​មាន​អ្នក​ឆ្លង​សរុប ១១៥ ០៦៨នាក់,អ្នក​ជា​សះ​ស្បើយ​សរុប​ ១០៨ ៤០៣នាក់ និង​អ្នក​ស្លាប់​សរុប ២៥២៧នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម